Hesperian Health Guides

ការបង្ការគ្រោះថ្នាក់ពីកាកសំណល់នៃការថែទាំសុខភាព

នៅក្នុងជំពូកនេ:

ទោះបីក្នុងប៉ុស្ត៍សុខភាពតូចមួយ គ្លីនិកធំ ឬនៅផ្ទះក៏ដោយ, ត្រូវរៀបចំសម្ភារៈពេទ្យ និងកាកសំណល់នៃការថែទាំសុខភាព ប្រកបដោយសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ផ្សេង។

  • កាត់បន្ថយបរិមាណកាកសំណល់ ដោយជ្រើសរើសបរិក្ខាពេទ្យដោយប្រុងប្រយ័ត្ន។
  • បែងចែកប្រភេទកាកសំណល់ចាប់តាំងពីពេលបង្កើតវា។
  • រម្ងាប់មេរោគលើកាកសំណល់ដែលផ្ទុកមេរោគ។
  • រម្ងាប់មេរោគលើកាកសំណល់គីមីដើម្បីបន្ថយគ្រោះថ្នាក់របស់វា។
  • រក្សាទុកនិងដឹកជញ្ជូនកាកសំណល់ឲ្យមានសុវត្ថិភាព។
  • ចោលកាកសំណល់នៃការថែទាំសុខភាពតាមរបៀបដែលបង្កគ្រោះថ្នាក់តិចបំផុត។
  • បណ្តុះបណ្តាលមនុស្សគ្រប់គ្នាដែលរៀបចំកាកសំណល់នៃការថែទាំសុខភាព អំពីមធ្យោបាយសុវត្ថិភាពផ្សេង។
health care workers wear masks as they spray cleaning solution.

ទោះបីគ្លីនិក មណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់អ្នក ប្រើប្រាស់មធ្យោបាយអ្វីក៏ដោយ ត្រូវប្រាកដថាមនុស្សគ្រប់គ្នាដែលរៀបចំកាកសំណល់នៃការថែទាំសុខភាព, ជាពិសេសអ្នកចំណូលថ្មី, យល់អំពីអ្វីដែលត្រូវធ្វើ និងពីមូលហេតុរបស់វា។ ជាញឹកញាប់ ពួកគេនឹងមានគំនិតថ្មីៗដែលអាចសម្រួលការងារឲ្យកាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ គ្លីនិកខ្លះមានមនុស្សមួយក្រុម ទទួលខុសត្រូវលើការបណ្តុះបណ្តាលនិងត្រួតពិនិត្យលើការអនុវត្តប្រកបដោយសុវត្ថិភាព

ការកាត់បន្ថយកាកសំណល់

A salesman tries to get a health worker to buy plastic sheet covers.
សាកល្បងប្រើកម្រាលប្លាស្ទិកថ្មីដែលប្រើតែ១លើកនេះទៅ!
តើគ្លីនិករបស់យើងពិតជាត្រូវការវាមែនឬ?

ការប្រើប្រាស់តិចតួចនូវសម្ភារៈដែលមិនសូវគ្រោះថ្នាក់ នឹងកាត់បន្ថយបរិមាណនៃកាកសំណល់នៃការថែទាំសុខភាពដែលគ្រោះថ្នាក់។ នៅពេលជ្រើសរើសសម្ភារៈសម្រាប់គ្លីនិករបស់អ្នក គួរគិតអំពីប្រភេទនៃកាកសំណល់ដែលវានឹងបង្កើត, តើវាមានកម្រិតពុលប៉ុនណា, និងរបៀបចោលវា។

ដើម្បីកាត់បន្ថយបរិមាណនៃកាកសំណល់គ្រោះថ្នាក់ ៖

  • ចៀសវាងប្រើប្រាស់សម្ភារៈដែលប្រើតែ១លើក ប្រសិនបើមានជម្រើសប្រើប្រាស់សម្ភារៈដែលប្រើឡើងវិញបាននិងមានសុវត្ថិភាព។ (មិនគួរប្រើប្រាស់សឺរ៉ាំងនិងម្ជុលឡើងវិញឡើយ)។
  • ប្រើប្រាស់ទែម៉ូម៉ែត្រដែលគ្មានបារត ប្រសិនបើមាន។ វាមានតម្លៃថ្លៃជាង ប៉ុន្តែវាអាចប្រើប្រាស់បានយូរ និងមិនសូវមានគ្រោះថ្នាក់បើបែកបាក់។
  • កុំទិញថ្នាំបន្ថែមលើសពីតម្រូវការ និងប្រើប្រាស់វាតែនៅពេលចាំបាច់ប៉ុណ្ណោះ។
  • ប្រើប្រាស់ថ្នាំគ្រាប់ ជាជាងថ្នាំចាក់។
  • ប្រើប្រាស់សម្ភារៈមិនមែនប្លាស្ទិក នៅពេលដែលអាច។
  • នៅពេលដែលអាច គួរប្រើប្រាស់ផលិតផលសម្អាតនិងផលិតផលរម្ងាប់មេរោគដែលមានកម្រិតពុលទាបបំផុត។
  • រកទិញថង់សេរ៉ូម បំពង់ដាក់ឈាម និងសម្ភារៈដទៃទៀតដែលគ្មានសារធាតុPVC។ វាមានតម្លៃថោក និងអាចរកបាននៅកន្លែងខ្លះ និងតែងតែមានសុវត្ថិភាពប្រសើរសម្រាប់អ្នកជំងឺនិងសហគមន៍។
2 people working in a garden outside a health post.
កាកសំណល់អាហារពីមណ្ឌលសុខភាព អាចធ្វើជាកំប៉ុស និងប្រើប្រាស់នៅក្នុងសួនដំណាំ។

ការបែងចែកប្រភេទកាកសំណល់

ការបែងចែកប្រភេទកាកសំណល់នៅកន្លែងដែលវាត្រូវបានបង្កើត គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការរៀបចំ កាកសំណល់នៃការថែទាំសុខភាពឲ្យមានសុវត្ថិភាព។

ការបែងចែកប្រភេទកាកសំណល់ កាត់បន្ថយការប្រឈមគ្រោះថ្នាក់យ៉ាងច្រើន សម្រាប់បុគ្គលិកសុខាភិបាល និងអ្នកប្រមូល លក់ និងកែច្នៃកាកសំណល់។ ការបែងចែកកាកសំណល់ ក៏កាត់បន្ថយបរិមាណកាកសំណល់ដែលនឹងត្រូវរម្ងាប់មេរោគ ឬនឹងកប់ពេលក្រោយ, និងកាត់បន្ថយការចំណាយលើការគ្រប់គ្រងកាកសំណល់។

ការបែងចែកកាកសំណល់ទៅក្នុងធុងពណ៌

មណ្ឌលសុខភាពជាច្រើន បែងចែកកាកសំណល់ទៅក្នុងធុងពណ៌ខុសៗគ្នា នៅត្រង់កន្លែងដែលវាត្រូវបានបង្កើតភ្លាម។ ដើម្បីឲ្យមធ្យោបាយនេះមានប្រយោជន៍ មនុស្សគ្រប់គ្នានៅក្នុងមណ្ឌលសុខភាពត្រូវតែយល់ថាតើកាកសំណល់ណាត្រូវដាក់នៅក្នុងធុងពណ៌ណា។ ប្រទេសខុសៗគ្នា ប្រើប្រាស់ពណ៌ខុសៗគ្នាសម្រាប់សម្គាល់ប្រភេទកាកសំណល់នីមួយ។ ឧទាហរណ៍ នៅប្រទេសខ្លះ ពណ៌ក្រហមមានន័យថា “គ្រោះថ្នាក់។ ដូច្នេះធុងសម្រាប់ដាក់ម្ជុលនិងសម្ភារៈមុតស្រួចដែលប្រើរួច និងកាកសំណល់ពុលឬកាកសំណល់គ្រោះថ្នាក់ដទៃទៀត គឺមានពណ៌ក្រហម ឬត្រូវបានគូសចំណាំដោយប្រើហ្វឺត ថ្នាំលាប ឬបង់ស្អិតពណ៌ក្រហម។

ជាងពាក់កណ្តាលនៃកាកសំណល់ពីមណ្ឌលសុខភាព គឺដូចនឹងកាកសំណល់តាមផ្ទះដែរ ៖ ក្រដាស ក្រដាសឡាំង ដបទឹក កំប៉ុង និងកាកសំណល់ផ្ទះបាយ។ នៅពេលបែងចែកប្រភេទរបស់វា នោះការគ្រប់គ្រងកាកសំណល់គ្រោះថ្នាក់ នឹងមានភាពងាយស្រួលច្រើន។

Km EHB Ch19 Page 426-1.png
Km EHB Ch19 Page 426-2-a.png

ធុងកាកសំណល់គួរតែ ៖

  • បានដាក់នៅក្បែរកន្លែងដែលបង្កើតកាកសំណល់។
  • បានចំណាំយ៉ាងច្បាស់លាស់ដោយលាបពណ៌និងនិមិត្តសញ្ញា។
  • រឹងមាំល្មមដើម្បីកុំឲ្យធ្លាយឬបែក។
  • ងាយគ្របនិងដឹកជញ្ជូនដោយមិនបារម្ភពីការកំពប់ ធ្លាយ ឬបែក។
  • ធំល្មមដើម្បីដាក់កាកសំណល់បានពេញមួយថ្ងៃ ហើយពេញនៅត្រឹមកម្រិត៣ភាគ៤ប៉ុណ្ណោះ។

ល្អបំផុតគួរប្រើប្រាស់ធុងនិងថង់ដែលមានពណ៌ដូចគ្នា សម្រាប់ដាក់កាកសំណល់ប្រភេទដូចគ្នា។ ប្រសិនបើមិនអាច គួរគូសចំណាំវាដោយបិទបង់ស្អិតឬលាបថ្នាំពណ៌ដូចគ្នា។ ការប្រើប្រាស់ពណ៌ដូចគ្នាជានិច្ច អាចជួយកម្មករដែលមិនចេះអក្សរ(ហើយសូម្បីតែអ្នកចេះអាន) ឲ្យចំណាំថាធុងណាសម្រាប់កាកសំណល់ទូទៅ និងធុងណាសម្រាប់កាកសំណល់គ្រោះថ្នាក់។

ការរក្សាទុក និងដឹកជញ្ជូនកាកសំណល់

A man wearing gloves and a mask removes a bag from a bin labelled "infectious."

ចាំបាច់ត្រូវរក្សាទុកកាកសំណល់នៃការថែទាំសុខភាពដោយប្រុងប្រយ័ត្ន រហូតដល់ពេលដឹកជញ្ជូនទៅកន្លែងចោលចុងក្រោយ។ គួរដាក់ធុងកាកសំណល់នៃការថែទាំសុខភាព នៅកន្លែងដែលបង្កើតកាកសំណល់នោះ និងនៅកន្លែងដែលរម្ងាប់មេរោគលើកាកសំណល់នោះ, គឺមិនត្រូវដាក់នៅក្នុងសាល បន្ទប់ទឹក ឬកន្លែងដទៃទៀតដែលនរណាម្នាក់អាចធ្វើឲ្យកំពប់ ឬដាក់កាកសំណល់ឡូកឡំចូល។

បិទធុងនិងថង់កាកសំណល់ នៅពេលវាពេញបាន៣ភាគ។ ធុងនិងថង់ដែលពេញត្រឹម៣ភាគ៤ មិនងាយនឹងកំពប់ឬបែកទេ ព្រមទាំងកាត់បន្ថយឱកាសគ្រោះថ្នាក់សម្រាប់កម្មករដែលប្រមូលកាកសំណល់នេះ។ មិនត្រូវដាក់ម្ជុលនិងសម្ភារៈមុតស្រួចនៅក្នុងថង់ឡើយ។ ប្រសិនបើថង់រហែកឬធ្លាយ ត្រូវដាក់វាក្នុងថង់មួយទៀត។ រក្សាទុកថង់បិទជិតនៅក្នុងបន្ទប់បិទទ្វារ រហូតដល់ពេលអាចយកវាចេញ។ គួរចាក់សោរបន្ទប់នេះ ដើម្បីកុំឲ្យមាននរណាមកយកវាទៅលក់។

អ្នកអាចរក្សាទុកកាកសំណល់នៃការថែទាំសុខភាព ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ វានឹងចាប់ផ្តើមមានក្លិនអាក្រក់ និងអាចចម្លងរោគប្រសិនបើវារលួយ។ ល្អបំផុតគួរយកកាកសំណល់ចេញរៀងរាល់ថ្ងៃ។ មិនត្រូវរក្សាទុកកាកសំណល់លើសពី៣ថ្ងៃឡើយ។ ច្រមុះរបស់អ្នកនឹងប្រាប់អ្នក នៅពេលអ្នករង់ចាំយូរពេក!

ប្រើរទេះរុញឬត្រូឡេដែលងាយសម្អាត ដើម្បីដឹកជញ្ជូនកាកសំណល់ចេញពីមណ្ឌលសុខភាព។ ដើម្បីសុវត្ថិភាពបំផុត គួរសម្អាតរទេះរាល់ពេលប្រើរួចម្តងៗ និងប្រើប្រាស់រទេះដែលគ្មានគែម(ជ្រុង)មុតស្រួចដែលអាចធ្វើ ឲ្យរហែកថង់ឬប្រអប់/ធុងក្នុងពេលលើកដាក់ឬលើកចុះ។

បង្ការគ្រោះថ្នាក់ពីការរៀបចំកាកសំណល់ ៖

  • ពាក់សម្លៀកបំពាក់ការពារ ដើម្បីកាត់បន្ថយការប្រឈមគ្រោះថ្នាក់ពីការមុតម្ជុលឬសម្ភារៈមុតស្រួច មេរោគ ឬការខ្ទាតឈាម វត្ថុរាវឬសារធាតុគីមីដទៃទៀត(មើលសេចក្តីបន្ថែម ក)។
  • បន្ទាប់ពីប្រើប្រាស់ម្ជុលនិងសម្ភារៈមុតស្រួច គួរដាក់វានៅក្នុងប្រអប់សម្ភារៈមុតស្រួចភ្លាម។ មិនត្រូវដាក់សម្ភារៈមុតស្រួចនៅក្នុងថង់ឬដាក់ជាមួយកាកសំណល់ដទៃទេ។
  • លាងសម្អាតដៃបន្ទាប់ពីរៀបចំកាកសំណល់, និងមុនពេលនិងក្រោយពេលធ្វើការជាមួយអ្នកជំងឺម្នាក់។
  • មិនត្រូវលើកដាក់ម្ជុលដែលមិនគ្របឡើយ។
  • កុំឲ្យកាកសំណល់ប៉ះស្បែករបស់អ្នក។ ប្រសិនបើសម្លៀកបំពាក់ការពារបានប្រឡាក់ជោគជាំដោយកាកសំណល់ឆ្លងរោគ ចូរដោះវាចេញភ្លាម រួចលាងសម្អាតខ្លួនប្រាណដោយទឹកនិងសាប៊ូឲ្យច្រើន។
  • សម្លៀកបំពាក់ការពារ ការពារតែពេលវានៅស្អាតប៉ុណ្ណោះ។ បន្ទាប់ពីប្រើប្រាស់ម្តងៗ ឬនៅចុងវេន ចូរលាងសម្អាតឬរម្ងាប់មេរោគ ស្រោមដៃ អាវអៀម វ៉ែនតា និងម៉ាស់។ បែបនេះនឹងការពារមនុស្សដែលប្រើវាបន្ទាប់ពីអ្នក។


ប្រសិនបើមណ្ឌលសុខភាពរបស់អ្នក គ្មានសម្លៀកបំពាក់ការពារទេ គួរប្រើសម្ភារៈដែលមានដើម្បីការពារ។ ឧទាហរណ៍ យកថង់បា្លស្ទិកធ្វើជាអាវអៀម ខោការពារ ម៉ាស់ និងមួកការពារ។ ការការពារខ្លះ ប្រសើរជាងមិនការពារសោះ។

ការរម្ងាប់មេរោគលើកាកសំណល់

ការរម្ងាប់មេរោគ មានន័យថាការសម្លាប់មេរោគដែលបង្កជំងឺឆ្លង។ គួររម្ងាប់មេរោគលើកាកសំណល់នៃការថែទាំសុខភាព ឲ្យបានច្រើនបំផុត នៅត្រង់កន្លែងដែលវាត្រូវបានបង្កើត។ វិធីញឹកញាប់បំផុត គឺការរម្ងាប់មេរោគដោយប្រើសារធាតុគីមី (ដូចជាទឹកសាវែល អ៊ីដ្រូហ្សែនពីរុកស៊ីត(hydrogen ពីរ៉ុកស៊ីត) ឬសារធាតុគីមីដទៃទៀត) ឬដោយប្រើកម្តៅ (ស្ងោរ ចំហុយ ចំហុយដោយសម្ពាធ អូតូក្លាវ ឬឆ្នាំងកម្តៅ)។

បន្ទាប់ពីកាកសំណល់ត្រូវបានរម្ងាប់មេរោគ អ្នកអាចកប់វាដោយសុវត្ថិភាព។

តើអ្វីទៅជាការធ្វើស្ទេរីល និងអ្វីជាការរម្ងាប់មេរោគ?

សៀវភៅថែទាំសុខភាពខ្លះប្រើពាក្យធ្វើស្ទេរីល ជាជាងការរម្ងាប់មេរោគ។ ការធ្វើស្ទេរីល និងការរម្ងាប់មេរោគ មិនដូចគ្នាទេ ហើយមនុស្សជាច្រើនយល់ច្រឡំវា។

ការធ្វើស្ទេរីលមានន័យថាការសម្លាប់មេរោគទាំងអស់ដែលមាននៅលើអ្វីមួយ។ វាជាការងារពិបាកណាស់។ ការរម្ងាប់មេរោគមានន័យថាការសម្លាប់មេរោគល្មមគ្រប់គ្រាន់ដើម្បីកុំឲ្យវាចម្លងរោគ។

មនុស្សជាច្រើនប្រើប្រាស់ពាក្យ ការធ្វើស្ទេរីល សម្រាប់ការបំបាត់មេរោគយ៉ាងត្រឹមត្រូវលើឧបករណ៍ថែទាំសុខភាព ហើយពាក្យ ការរម្ងាប់មេរោគ នៅពេលនិយាយអំពីការសម្អាតឥដ្ឋឬផ្ទៃផ្សេងៗដោយប្រើប្រាស់ “សារធាតុរម្ងាប់មេរោគ។ ប៉ុន្តែការរម្ងាប់មេរោគ មានច្រើនកម្រិត។

ការបំបាត់មេរោគដែលរៀបរាប់នៅក្នុងសៀវភៅនេះគឺ ‘ការរម្ងាប់មេរោគកម្រិតខ្ពស់’ ដែលមានន័យថា ការសម្លាប់មេរោគស្ទើរតែទាំងអស់នៅលើអ្វីមួយ។ ដោយមូលហេតុនេះហើយ យើងប្រើពាក្យ ការរម្ងាប់មេរោគ ចំពោះមធ្យោបាយទាំងអស់ដែលមាននៅក្នុងសៀវភៅនេះ។

តើកាកសំណល់អ្វីខ្លះដែលត្រូវរម្ងាប់មេរោគ?

សម្ភារៈទាំងអស់នៅក្នុងមណ្ឌលសុខភាព ដែលបានប្រឡាក់ជាមួយឈាម សារធាតុរាវរាងកាយ ឬលាមក ឬដែលបានប៉ះពាល់ជាមួយអ្នកដែលមានជំងឺឆ្លង ចាំបាច់ត្រូវធ្វើការរម្ងាប់មេរោគ ដើម្បីបង្ការការចម្លងរោគនិងជំងឺ។

កាកសំណល់ដែលត្រូវរម្ងាប់មេរោគ ៖

កាកសំណល់ដែលមិនត្រូវរម្ងាប់មេរោគ:

EHB Ch19 Page 428-4.png
  • ផ្នែកផ្សេងៗនៃរាងកាយ
  • ទឹកកាកសំណល់ចេញពីការរម្ងាប់មេរោគ និងការសម្អាត
  • សារធាតុគីមីចេញពីការរម្ងាប់មេរោគ ការសម្អាត និងតេស្ត៍មន្ទីរពិសោធន៍
  • កាកសំណល់អាហារ
  • សម្ភារៈទាំងឡាយដែលមិនប៉ះពាល់ជាមួយឈាម ឬសារធាតុរាវរាងកាយ (ក្រដាសឡាំង ក្រដាស ប្លាស្ទិក កញ្ចក់ លោហៈ)។
EHB Ch19 Page 428-2.png
  • ម្ជុលឬសម្ភារៈមុតស្រួចដែលប្រើរួច
  • ឈាមនិងសារធាតុរាវរាងកាយ
EHB Ch19 Page 428-1.png
  • បង់រុំរបួស សំឡី និងកាកសំណល់ដទៃទៀតដែលជាប់សារធាតុរាវរាងកាយ
  • សម្ភារៈដែលប្រឡាក់ឈាម សារធាតុរាវរាងកាយ ឬលាមក
EHB Ch19 Page 428-3.png
  • លាមករបស់អ្នកដែលមានជំងឺឆ្លង (ដូចជាជំងឺអាសន្នរោគ)
  • ប្រដាប់ប្រដាគ្រែ និងកន្ថោររបស់អ្នកជំងឺទាំងអស់