Hesperian Health Guides
ការចោលកាកសំណល់ឆ្លង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៩. កាកសំណល់នៃការថែទាំសុខភាព > ការចោលកាកសំណល់ឆ្លង
នៅក្នុងជំពូកនេ:
- ១៩. កាកសំណល់នៃការថែទាំសុខភាព
- បញ្ហាសុខភាពចេញពីកាកសំណល់នៃការថែទាំសុខភាព
- បញ្ហានៃការដុតកាកសំណល់
- ការបង្ការគ្រោះថ្នាក់ពីកាកសំណល់នៃការថែទាំសុខភាព
- ការរម្ងាប់មេរោគដោយប្រើសារធាតុគីមី
- ការរម្ងាប់មេរោគដោយប្រើកម្តៅ
- បន្ទាប់ពីការរម្ងាប់មេរោគ
- ការរម្ងាប់មេរោគនិងការចោលសម្ភារៈមុតស្រួច
- ការចោលកាកសំណល់ឆ្លង
- កម្មវិធីផ្តល់ថ្នាំបង្ការ
- ការកប់កាកសំណល់នៃការថែទាំសុខភាព
- ការចោលកាកសំណល់គីមីដោយសុវត្ថិភាព
- វាយតម្លៃកាកសំណល់នៃការថែទាំសុខភាព
- ដំណោះស្រាយសម្រាប់សហគមន៍
តារាងនៅក្នុងទំព័រនេះ បង្ហាញពីវិធីនិងពេលវេលានៃការរម្ងាប់មេរោគនិងចោលកាកសំណល់ឆ្លងនៅក្នុងមណ្ឌលសុខភាពតូច។ មណ្ឌលសុខភាពខ្លះប្រហែលមិនអាចប្រើប្រាស់មធ្យោបាយទាំងនេះទាំងអស់ទេ ឬអាចមានវិធីប្រសើររបស់ខ្លួនក្នុងការរម្ងាប់មេរោគលើកាកសំណល់។ ចំណុចសំខាន់ក្នុងការបង្ការជំងឺឆ្លង គឺត្រូវប្រើប្រាស់ប្រព័ន្ធមួយដែលមនុស្សគ្រប់គ្នានៅក្នុងមណ្ឌលសុខភាពអាចយល់និងធ្វើតាមបាន។
សំខាន់! អនុវត្តតាមច្បាប់ទាំងឡាយដែលស្តីអំពីវិធីចោលកាកសំណល់នៃការថែទាំសុខភាព។
បែងចែកតាមប្រភេទ | សម្ភារៈ | សម្ភារៈដែលប្រឡាក់ឈាមឬសារធាតុរាវរាងកាយ | ឈាម សារធារុរាវរាងកាយ លាមក | ផ្នែកនៃរាងកាយ |
---|---|---|---|---|
ម្ជុល ឡាម កាំបិតវះកាត់ កញ្ចក់បែកបាក់ វត្ថុមុតស្រួចដទៃទៀត | ថង់ឈាម សំណុំសម្ភារៈសម្រាប់ធ្វើដ្យ៉ាលី បំពង់សឺរ៉ាំង ស្រោមដៃ ម៉ាស់ បង់រុំរបួស ដុំសំឡី និងកាកសំណល់ដទៃទៀត | ឈាម សារធាតុរាវ ពីប្រអប់បឺត លាមក និងកាកសំណល់រាងកាយដែលប្រឡាក់ | អវយវៈដែលបានកាត់ ជាលិកា ស្លាកស្នាមនៅលើស្បែក | |
ការបែងចែកប្រភេទដោយប្រើធុងពណ៌ | ![]() ដាក់ក្នុងប្រអប់កាកសំណល់មុតស្រួច |
![]() ឬ ![]() |
![]() |
![]() |
បិទធុងឲ្យជិត | នៅពេលពេញបាន៣ភាគ៤ ចូលបិទធុងចោលដោយប្រើបង់ស្អិត | នៅពេលពេញបាន៣ភាគ៤ បិទថង់ឬធុងឲ្យជិត ឬ បិទគម្របធុងទឹកសាវែលឲ្យជិតណែនល្អ |
យកបង់ស្អិតបិទថង់ឲ្យជិត ឬបិទគម្របធុងឲ្យជិតណែនល្អ | នៅពេលពេញបាន៣ភាគ៤ ចូរបិទថង់ឬធុងឲ្យជិត |
ការរម្ងាប់មេរោគ ឬកប់ដោយសុវត្ថិភាព | ចោលក្នុងរណ្តៅកាកសំណល់មុតស្រួច ឬ ដាក់ប្រអប់ចូលក្នុងធុងធំ |
រម្ងាប់មេរោគដោយប្រើមធ្យោបាយដុតកម្តៅ ឬ ត្រាំក្នុងធុងទឹកសាវែលយ៉ាងតិច១០នាទី បន្ទាប់មកចាក់ទឹកចេញ |
ពាក់ស្រោមដៃការពារ ចាក់ទឹកសាវែលទៅក្នុងប្រអប់ រួចទុកចោល១០នាទី | ចោលក្នុងរណ្តៅកប់សុវត្ថិភាព បន្ថែមក្រូចឆ្មារ និងចាក់ដីគ្រប |
ការចោលចុងក្រោយ | នៅពេលជិតពេញ ចូរលុបរណ្តៅដោយស៊ីម៉ង់ត៍ ឬ នៅពេលពេញបាន៣ភាគ៤ ចាក់ស៊ីម៉ង់ត៍ក្នុងធុងធំ រួចកប់ធុងធំនៅក្នុងរណ្តៅ |
ដាក់ក្នុងរណ្តៅកប់សុវត្ថិភាព រួចដាក់ដីគ្រប។ នៅពេលរណ្តៅជិតពេញ ចាក់ដីពីលើ រួចលុបរណ្តៅដោយចាក់ស៊ីម៉ង់ត៍។ ឬ សម្ងួតនិងប្រើឡើងវិញ, ឬកែច្នៃកញ្ចក់ លោហៈ និងប្លាស្ទិក, ឬចោលជាមួយកាកសំណល់រឹងដទៃទៀត |
ចោលកាកសំណល់រាវនៅក្នុងរណ្តៅចម្រោះសុវត្ថិភាព ឬក្នុងលូបង្ហូរអនាម័យ ឬអាងកាកសំណល់ឆ្លង | នៅពេលរណ្តៅជិតពេញ ចូរចាក់ដីពីលើ រួចលុបរណ្តៅដោយប្រើស៊ីម៉ង់ត៍ |
សម្រាប់ព័ត៌មានបន្ថែម | ការរៀបចំសម្ភារៈមុតស្រួច និងការកប់សម្ភារៈមុតស្រួច | អំពីវិធីរម្ងាប់មេរោគដោយប្រើកម្តៅកម្និងសារធាតុគី | ការរៀបចំលាមកនិងសារធាតុរាងកាយមនុស្ស និងទំ អំពីរណ្តៅកប់ និងរណ្តៅចម្រោះ | ការរៀបចំផ្នែកនៃរាងកាយ និងការកាប់កាកសំណល់ដោយសុវត្ថិភាព |