Hesperian Health Guides
១៩. កាកសំណល់នៃការថែទាំសុខភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៩. កាកសំណល់នៃការថែទាំសុខភាព
នៅក្នុងជំពូកនេ:
- ១៩. កាកសំណល់នៃការថែទាំសុខភាព
- បញ្ហាសុខភាពចេញពីកាកសំណល់នៃការថែទាំសុខភាព
- បញ្ហានៃការដុតកាកសំណល់
- ការបង្ការគ្រោះថ្នាក់ពីកាកសំណល់នៃការថែទាំសុខភាព
- ការរម្ងាប់មេរោគដោយប្រើសារធាតុគីមី
- ការរម្ងាប់មេរោគដោយប្រើកម្តៅ
- បន្ទាប់ពីការរម្ងាប់មេរោគ
- ការរម្ងាប់មេរោគនិងការចោលសម្ភារៈមុតស្រួច
- ការរម្ងាប់មេរោគនិងការចោលសម្ភារៈមុតស្រួច
- កម្មវិធីផ្តល់ថ្នាំបង្ការ
- ការកប់កាកសំណល់នៃការថែទាំសុខភាព
- ការចោលកាកសំណល់គីមីដោយសុវត្ថិភាព
- វាយតម្លៃកាកសំណល់នៃការថែទាំសុខភាព
- ដំណោះស្រាយសម្រាប់សហគមន៍

បុគ្គលិកសុខាភិបាលធ្វើការងារអស់ពីសមត្ថភាពដើម្បីជួយប្រជាជនឲ្យមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើកាកសំណល់ពីការថែទាំសុខភាព មិនត្រូវបានរៀបចំយ៉ាងមានសុវត្ថិភាពទេ វាអាចចម្លងជំងឺទៅបុគ្គលិកសុខាភិបាល និងសហគមន៍ជុំវិញ។
កាកសំណល់នៃការថែទាំសុខភាព រួមមានកាកសំណល់ពីគ្លីនិក មន្ទីរពេទ្យ មន្ទីរពិសោធន៍ មណ្ឌលផ្តល់ឈាម គ្លីនិកមាត់ធ្មេញ មណ្ឌលសម្រាល និងពេទ្យសត្វ។ វាក៏រួមបញ្ចូលកាកសំណល់ពីកម្មវិធីផ្តល់ថ្នាំបង្ការ និងបេសកកម្មជំនួយវេជ្ជសាស្ត្រ និងកាកសំណល់ពីការថែទាំអ្នកជំងឺនៅផ្ទះ។
កាកសំណល់ពីការថែទាំសុខភាពភាគច្រើន គឺជាកាកសំណល់ធម្មតា ដូចជាក្រដាស ក្រដាសឡាំង និងកាកសំណល់អាហារ។ ប៉ុន្តែកាកសំណល់នៃការថែទាំសុខភាពខ្លះ ត្រូវបានប្រឡាក់ជាមួយឈាម ឬសារធាតុរាវពីរាងកាយដែលអាចផ្ទុកមេរោគគ្រោះថ្នាក់ និងចម្លងជំងឺ។ ម្ជុលដែលបានប្រើប្រាស់រួច និងសម្ភារៈមុតស្រួចដទៃទៀត អាចបង្ករបួស និងចម្លងជំងឺ។ កាកសំណល់នៃការថែទាំសុខភាពខ្លះ, ដូចជាប្លាស្ទិក, មានសារធាតុគីមីពុល។ នៅពេលកាកសំណល់ដែលផ្ទុកមេរោគគ្រោះថ្នាក់ឬសារធាតុគីមីពុល ត្រូវបានដាក់ឡូកឡំជាមួយកាកសំណល់ធម្មតា នោះល្បាយកាកសំណល់នេះនឹងក្លាយជាការគំរាមកំហែងមួយដល់មនុស្សទាំងឡាយដែលរៀបចំវា។ ដូច្នេះបានជា ការដាក់កាកសំណល់ដាច់ដោយឡែកពីគ្នា គឺជាការសំខាន់។
ការរៀបចំកាកសំណល់នៃការថែទាំសុខភាពប្រកបដោយសុវត្ថិភាព ប្រើប្រាស់មធ្យោបាយដូចៗគ្នានឹងការចោលកាកសំណល់រឹងដទៃទៀតដែរ(។ ប៉ុន្តែកាកសំណល់ដែលប្រឡាក់ជាមួយសារធាតុរាវរាងកាយនិងមេរោគ ត្រូវតែបានរម្ងាប់មេរោគ និងចោលតាមរបៀបផ្សេងៗដែលការពារសុខភាពមនុស្សនិងបរិស្ថាន។