Hesperian Health Guides

បន្ទាប់ពីការរម្ងាប់មេរោគ

នៅក្នុងជំពូកនេ:

មិនថាការរម្ងាប់មេរោគប្រភេទណាដែលអ្នកប្រើប្រាស់ទេ(ដោយសារធាតុគីមី ឬកម្តៅ) គួររក្សាទុកកាកសំណល់ដែលរម្ងាប់មេរោគរួចនៅក្នុងថង់ ឬចោលវាភ្លាមៗបន្ទាប់ពីរម្ងាប់មេរោគ។ ដាក់កាកសំណល់ឲ្យនៅឆ្ងាយពីអ្នកជំងឺ ហើយប្រាកដថាកាកសំណល់ឆ្លងរោគ មិននៅឡូកឡំជាមួយកាកសំណល់ដែលរម្ងាប់មេរោគរួចហើយនោះទេ។

ការរម្ងាប់មេរោគនិងការចោលសម្ភារៈមុតស្រួច

បញ្ហាសុខភាពជាច្រើនពីកាកសំណល់នៃការថែទាំសុខភាព គឺបណ្តាលមកពីសម្ភារៈមុតស្រួច។ ម្ជុល ឡាម កាំបិតវះកាត់ និងសម្ភារៈមុតស្រួចដទៃទៀត អាចបណ្តាលឲ្យមានរបួសឬឆ្លងរោគ ដូច្នេះត្រូវរៀបចំវាដោយប្រុងប្រយ័ត្នបំផុត។ នៅក្រៅមណ្ឌលសុខភាព សម្ភារៈមុតស្រួចអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលប្រមូលនិងកែច្នៃកាកសំណល់។

ដើម្បីកាត់បន្ថយកាកសំណល់មុតស្រួច គួរចាក់ថ្នាំតែនៅពេលចាំបាច់ប៉ុណ្ណោះ។ (សម្រាប់ព័ត៌មានបន្ថែមអំពីពេលដែលគួរនិងមិនគួរចាក់ថ្នាំ សូមមើលសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត នៅទំព័រ65ទៅ74)។

ការចោលម្ជុលនិងសឺរ៉ាំងឲ្យមានសុវត្ថិភាព

A razor blade, scalpel, syringe and hypodermic needle.

បន្ទាប់ពីចាក់ថ្នាំ គួរដកម្ជុលចេញពីស៊ឺរ៉ាំង រួចដាក់វាក្នុងប្រអប់ដាក់សម្ភារៈមុតស្រួចវិញភ្លាម។ ការគ្របគម្របម្ជុលឡើងវិញ គឺជាការគ្រោះថ្នាក់ និងគួរតែចៀសវាង។ ត្រូវចោលម្ជុលនៅកន្លែងប្រើវាតែម្តង លើកលែងតែអ្នកកំពុងប្រើសឺរ៉ាំងដែលប្រើឡើងវិញបានប៉ុណ្ណោះ។ មានវិធីច្រើនយ៉ាងក្នុងការដកម្ជុលចេញពីសឺរ៉ាំង។ វិធីណាក៏ដោយ គួរតែ ៖

  • ប្រើដៃតែម្ខាង ដើម្បីកុំឲ្យមុតម្ជុល។
  • ចោលម្ជុលក្នុងប្រអប់រឹងមាំដែលមិនអាចចាក់ធ្លាយ។
  • មានភាពងាយស្រួល និងសុវត្ថិភាពសម្រាប់បុគ្គលិកសុខាភិបាល។
វិធីធ្វើប្រអប់រន្ធដូចសោរ សម្រាប់ចោលសម្ភារៈមុតស្រួច

ប្រអប់រន្ធដូចសោរ គឺជាប្រអប់លោហៈមួយដែលមានរន្ធវែងនៅពីលើគម្រប ដែលចុងម្ខាងនៃរន្ធ មានទំហំធំ ហើយចុងម្ខាងទៀតនៃរន្ធ មានទំហំតូច។ អ្នកអាចរកទិញវា ឬឲ្យជាងដែកធ្វើវាឲ្យ។ វាក៏អាចធ្វើពីកំប៉ុងកាហ្វេ ឬប្រអប់លោហៈរឹងផ្សេងទៀតដែរ។ អ្វីដែលសំខាន់នោះគឺថា ប្រអប់នេះអាចឲ្យអ្នកដោះម្ចុលចេញពីសឺរ៉ាំងដោយមិនប៉ះពាល់ម្ជុលទេ។

Km EHB Ch19 Page 434-2.png
  1. ១. នៅពេលអ្នកប្រើប្រាស់សឺរ៉ាំងដែលប្រើតែ១លើករួច ចូរដាក់ម្ជុលទៅក្នុងរន្ធ រួចអូសរំកិលទៅចុងម្ខាងដែលមានទំហំតូច។
  2. Km EHB Ch19 Page 434-3.png
    Km EHB Ch19 Page 434-4.png



  3. ២. ឥឡូវនេះ ចូរទាញសឺរ៉ាំង នោះម្ជុលនឹងធ្លាក់ចូលទៅក្នុងប្រអប់។ ដាក់សឺរ៉ាំងនៅក្នុងធុងកាកសំណល់។


  4. ៣.នៅពេលប្រអប់ដាក់សម្ភារៈមុតស្រួច ពេញបាន៣ភាគ៤ ចូរយកបង់ស្អិតបិតវាឲ្យជិត រួចចោលក្នុងរណ្តៅសម្ភារៈមុតស្រួច ឬក្នុងធុងធំដែលសម្រាប់កាកសំណល់មុតស្រួច។




ប្រភេទសឺរ៉ាំង

EHB Ch19 Page 435-1.png

សឺរ៉ាំងដែលប្រើឡើងវិញបាន។ សឺរ៉ាំងប្រភេទនេះមិនសូវបង្កើតកាកសំណល់ និងអាចសន្សំប្រាក់ខ្លះ ប៉ុន្តែត្រូវតែលាងសម្អាតវាដោយប្រុងប្រយ័ត្ន និងរម្ងាប់មេរោគបន្ទាប់ពីប្រើប្រាស់រួច។ មិនត្រូវប្រើសឺរ៉ាំងដោយមិនលាងសម្អាតនិងរម្ងាប់មេរោគជាមុនឡើយ។ មេរោគអេដស៍ ជំងឺរលាកថ្លើម និងជំងឺដទៃទៀតអាចឆ្លងយ៉ាងងាយ ប្រសិនបើមិនរម្ងាប់មេរោគលើម្ជុលនិងសឺរ៉ាំងរៀងរាល់ពេលប្រើប្រាស់ទេ។

EHB Ch19 Page 435-2.png

សឺរ៉ាំងដែលប្រើតែ១លើក ត្រូវបានផលិតឡើងសម្រាប់ចោលទាំងម្ជុលនៅជាប់វា បន្ទាប់ពីប្រើរួចមួយដង។ សឺរ៉ាំងដែលប្រើតែ១លើកខ្លះ អាចដោះចេញពីគ្នា ស្ងោរចំហុយរម្ងាប់មេរោគ និងប្រើប្រាស់ឡើងវិញបានពីរបីដង។ ការអនុវត្តបែបនេះ មិនត្រូវបានណែនាំទេ ព្រោះបើរម្ងាប់មេរោគលើសឺរ៉ាំងឬម្ជុលមិនបានទាំងស្រុងទេ វាអាចចម្លងជំងឺ។

EHB Ch19 Page 435-3.png
សឺរ៉ាំងបិទដោយស្វ័យប្រវត្តិ ក្លាយជាជាប់សោរ ឬគ្របគម្របម្ជុលបន្ទាប់ពីសឺរ៉ាំងត្រូវបានប្រើប្រាស់ ដូច្នេះវាមិនអាចប្រើឡើងវិញបានទេ។ ប៉ុន្តែ សឺរ៉ាំងបិទដោយស្វ័យប្រវត្តិ នៅមាននៅខាងក្នុង ដូច្នេះវានៅតែមានគ្រោះថ្នាក់នៃឧប្បត្តិហេតុមុតម្ជុលដោយចៃដន្យ នៅខាងក្នុងឬខាងក្រៅមណ្ឌលសុខភាព។


សម្រាប់មធ្យោបាយចោលកាកសំណល់ដោយសុវត្ថិភាព សូមមើលការកប់កាកសំណល់នៃការថែទាំសុខភាព។

សំខាន់! មិនត្រូវប្រើប្រាស់សឺរ៉ាំងនិងម្ជុលឡើងវិញដោយមិនបានលាងសម្អាតនិងរម្ងាប់មេរោគជាមុនឡើយ!


វិធីលាងសម្អាតនិងរម្ងាប់មេរោគលើសឺរ៉ាំងនិងម្ជុលសម្រាប់ប្រើប្រាស់ឡើងវិញ

EHB Ch19 Page 435-4.png

ការប្រើម្ជុលលើសពី១ដង អាចចម្លងមេរោគអេដស៍ ឬជំងឺផ្សេងៗទៀត លុះត្រាតែលាងសម្អាតនិងរម្ងាប់មេរោគឲ្យបានត្រឹមត្រូវ ដូច្នេះគួរតែចៀសវាងធ្វើបែបនេះ។
ប៉ុន្តែសហគមន៍ជាច្រើនគ្មានលទ្ធភាពប្រើប្រាស់សឺរ៉ាំងនិងម្ជុលតែមួយលើករួចចោលទេ។ ដោយមូលហេតុនេះហើយ ទើបយើងបញ្ចូលព័ត៌មានអំពីវិធីលាងសម្អាតនិងរម្ងាប់មេរោគលើសឺរ៉ាំងនិងម្ជុលសម្រាប់ប្រើប្រាស់ឡើងវិញ។

  1. ១. ពាក់ស្រោមដៃក្រាស់ដើម្បីការពារដៃរបស់អ្នកពីមេរោគ។

  2. ២.បូមសូលុយស្យុងទឹកសាវែល៥% ចូលក្នុងបំពង់សឺរ៉ាំងតាមម្ជុល។
  3. EHB Ch19 Page 435-5.png


  4. ៣. បាញ់សូលុយស្យុងទឹកសាវែលចេញក្រៅ។

  5. ៤. ធ្វើឡើងវិញច្រើនដង។ លាងជម្រះដោយទឹកស្អាតឲ្យបានច្រើនដង។

  6. ៥. ដោះម្ជុលនិងសឺរ៉ាំងចេញពីគ្នា រួចស្ងោរឬចំហុយវា។