Hesperian Health Guides

ឥន្ធនៈសម្រាប់ការចម្អិន និងកម្តៅអ

នៅក្នុងជំពូកនេ:

ឧស កាកសំណល់ដំណាំ ធ្យូង លាមកសត្វ និងធ្យូងថ្ម គឺជាប្រភពចំហេះដែលប្រើញឹកញាប់បំផុត។ ប៉ុន្តែនៅពេលដែលគេដុតវា វាសុទ្ធតែបណ្តាលឲ្យមានភាពកខ្វក់ និងបញ្ហាដកដង្ហើម។ ហើយនៅកន្លែងជាច្រើន ឧសនិងធ្យូងជាធនធានដ៏កម្រ។

មនុស្សជាច្រើនកំពុងងាកទៅរកប្រភពចម្អិនដទៃទៀត ដូចជាពន្លឺព្រះអាទិត្យ កាកសំណល់រុក្ខជាតិកែច្នៃ(អង្កាម និងកាកសំណល់រុក្ខជាតិផ្សេងទៀតដែលកែច្នៃជាដុំតូចឬជាកូនដុំឥដ្ឋ) និងជីវឧស្ម័ន(ជាឧស្ម័នដែលបង្កើតឡើងដោយសារធាតុរុក្ខជាតិរលួយ និងកាកសំណល់មនុស្ស ឬសត្វ)។

កាកសំណល់ដំណាំ

Plant waste and briquettes.
លាយកាកសំណល់ដែលបានកាត់ម៉ត់ រួចគាបវា ទុកវាឲ្យស្ងួត អាចធ្វើជាប្រភពចំហេះដ៏ល្អ។

កាកសំណល់ដំណាំស្ងួត ដូចជាអង្កាម និងសំបកពោតនិងសំបកដូង ត្រូវបានប្រើប្រាស់ជាប្រភពចំហេះនៅកន្លែងជាច្រើន។ នៅពេលវត្ថុទាំងអស់នេះត្រូវបានប្រើប្រាស់ដោយមិនមានការកែច្នៃ វាធ្វើឲ្យមានផ្សែង ដែលបណ្តាលឲ្យមានបញ្ហាសុខភាព។ ចិញ្ច្រាំវត្ថុទាំងនេះ រួចគាបវាជាដុំតូច(ដុំចំហេះ) អាចដុតបានយូរ និងឆេះល្អ។

ការធ្វើជាដុំចំហេះតូចៗនេះតម្រូវឲ្យមានម៉ាស៊ីននិងប្រភពថាមពល ដែលវាទាំងនេះមានតម្លៃថ្លៃ។ ប្រជាជនខ្លះមិនចូលចិត្តរសជាតិអាហារចម្អិនដោយដុំចំហេះនេះទេ។ ប៉ុន្តែក្នុងតំបន់ដែលមានប្រភពចំហេះខ្វះខាត ឬនៅកន្លែងដែលប្រជាជនត្រូវដាក់កម្រិតក្នុងការប្រើប្រាស់ធ្យូងឬធ្យូងថ្ម នោះដុំចំហេះនេះអាចជាជម្រើសដ៏ល្អ។

Firewood stacked under a table.
រៀបឧសជាគំនរលើគ្នាទុកនៅផ្ទះ ជួយឲ្យវាស្ងួត និងឆេះដោយមានផ្សែងតិច។

ឧស

ឧសគឺជាប្រភពចំហេះដ៏ល្អបំផុតមួយ ប៉ុន្តែវាខ្វះខាតនៅកន្លែងជាច្រើន។ ដើម្បីអភិរក្សប្រភពព្រៃឈើដ៏មានតម្លៃ និងកាត់បន្ថយផ្សែង ត្រូវប្រើប្រាស់ឧសស្ងួត កាត់ជាដុំតូច។

ជីវៈឧស្ម័ន

ជីវៈឧស្ម័នគឺជាឧស្ម័នធម្មជាតិដែលភាគច្រើនជាមេតាន គឺជាប្រភពថាមពលដ៏មានតម្លៃមួយ។ តាមរយៈការកែប្រែកាកសំណល់មនុស្ស សត្វ និងកាកសំណល់រុក្ខជាតិឲ្យទៅជាថាមពល ជីវឧស្ម័ន បានបង្វែរផលិតផលកាកសំណល់ឲ្យទៅជាប្រភពមួយដែលមានគ្រោះថ្នាក់តិចចំពោះបរិស្ថាន និងសុខភាពសហគមន៍ ជាងប្រភពចំហេះដទៃទៀត។

ការចម្អិនដោយពន្លឺព្រះអាទិត្យ

អ្នកអាចប្រើប្រាស់កម្តៅថ្ងៃដើម្បីចម្អិនអាហារក្នុងចង្ក្រានពន្លឺព្រះអាទិត្យ។ ចង្ក្រានពន្លឺព្រះអាទិត្យត្រូវការផ្លាស់ប្តូរទម្លាប់ចម្អិនរបស់អ្នក ហើយចង្ក្រានព្រះអាទិត្យជាច្រើន ចម្អិនអាហារយឺតជាងភ្លើងឬចង្ក្រានធម្មតា។ ប៉ុន្តែតាមរយៈការប្រើប្រាស់ចង្ក្រានព្រះអាទិត្យនៅពេលដែលមានថ្ងៃក្តៅល្អ និងប្រើប្រាស់ចង្ក្រានធម្មតា នៅពេលយប់ ឬនៅពេលដែលផ្ទៃមេឃមានពពកច្រើន នោះអ្នកអាចសន្សំសំចៃឧសបាន។ ចង្ក្រានខ្លះសន្សំរួចថ្លៃរបស់វាវិញក្នុងរយៈពេលពីរបីខែប៉ុណ្ណោះ ព្រោះវាបានកាត់បន្ថយការចំណាយលើធ្យូង ឧស និងឧស្ម័ន។ ចង្ក្រានព្រះអាទិត្យក៏អាចប្រើប្រាស់សម្រាប់សម្លាប់មេរោគក្នុងទឹកផឹកផងដែរ។

សេចក្តីណែនាំសម្រាប់ការចម្អិនដោយពន្លឺព្រះអាទិត្យ

ចង្ក្រានព្រះអាទិត្យមានជាច្រើនប្រភេទដែលអ្នកអាចធ្វើ ឬទិញបាន។ ចង្ក្រានទាំងអស់នេះមានដំណើរការដូចៗគ្នា ៖

Arrows show how sunlight heats a dark pot.
  • ផ្លាស់ប្តូរពីពន្លឺព្រះអាទិត្យទៅជាថាមពលកម្តៅ។ ផ្ទៃខ្មៅទទួលកម្តៅពីពន្លឺព្រះអាទិត្យ។ អាហារចម្អិនបានល្អបំផុតនៅក្នុងឆ្នាំងលោហៈស្តើង ខ្មៅ និងរាក់ ជាមួយគម្របណែនល្មមដើម្បីរក្សាកម្តៅនិងសំណើម។
  • បង្ខាំងកម្តៅ។ ប្រដាប់បង្ខាំងកម្តៅថ្លាជុំវិញឆ្នាំងខ្មៅ ដែលឲ្យពន្លឺចូលនិងរក្សាកម្តៅទុក។ ប្រើប្រាស់គម្របកញ្ចក់ ឬចានកញ្ចក់ផ្កាប់ចុះក្រោម ឬថង់ប្លាស្ទិកថ្លាធន់កម្តៅ។
Km EHB Ch17 Page 364-2.png
  • ស្រូបពន្លឺព្រះអាទិត្យបន្ថែម។ បន្ទះចំណាំងផ្លាត ជះពន្លឺព្រះអាទិត្យបន្ថែមចូលទៅក្នុងឆ្នាំង ដើម្បីជួយឲ្យការចម្អិនអាហារកាន់តែឆាប់។ បន្ទះអាលុយមីញ៉ូមបិតភ្ជាប់ទៅនឹងក្រដាស់ក្រាស់ ផ្តល់ផ្ទៃចំណាំងផ្លាតដែលមានតម្លៃថោក។ បន្ទះលោហៈ និងថ្នាំលាបពណ៌លោហៈ មិនមានចំណាំងផ្លាតទេ។
សំខាន់! មិនត្រូវមើលព្រះអាទិត្យដោយភ្នែកផ្ទាល់ ឬផ្ទៃចំណាំងផ្លាតរបស់ចង្ក្រានព្រះអាទិត្យដែលកំពុងចម្អិនទេ។ បែបនេះអាចធ្វើឲ្យភ្នែករបស់អ្នកខូច។

នៅពេលសាងសង់ចង្ក្រានព្រះអាទិត្យ មិនត្រូវប្រើប្រាស់សារធាតុដែលរលាយ ឬបញ្ចេញផ្សែងពុល ដូចជា ប្លាស្ទិកសស្តើង ប៉ូលីវីនីល(polyvinyl) ឬប្លាស្ទិកមួយចំនួន។

របៀបប្រើប្រាស់ចង្ក្រានព្រះអាទិត្យ

ប្រើប្រាស់ឆ្នាំងខ្មៅដែលមានគម្របខ្មៅឬកញ្ចក់ថ្លា។ ដើម្បីឲ្យការចម្អិនកាន់តែលឿន ចូរកាត់អាហារជាដុំតូចៗ និងបន្ថែមទឹកបន្តិច។ ដាក់ក្រណាត់ក្រាស់ឬក៏សារធាតុអ៊ីសូឡង់ផ្សេងទៀតនៅពីក្រោមឡ និងដាក់ឡក្រោមព្រះអាទិត្យពេញ នៅក្នុងពេលក្តៅបំផុតឬមុនពេលនេះបន្តិច។ ប្រាកដថាផ្ទៃស្រូបពន្លឺព្រះអាទិត្យ បែរទៅចំព្រះអាទិត្យ។ បង្វិលឡរៀងរាល់៣០នាទី ដើម្បីឲ្យវាបែរចំព្រះអាទិត្យ។ ប្រសិនបើពពកបាំងព្រះអាទិត្យ ចូររុំឡដោយសារធាតុអ៊ីសូឡង់បន្ថែមទៀត។ ប្រសិនបើអាហារក្តៅ តែមិនឆ្អិន ត្រូវបញ្ឈប់ការចម្អិនតាមពន្លឺព្រះអាទិត្យ រួចប្រើចង្ក្រានធម្មតាឬដុតភ្លើងវិញ។

centeralt=A figure standing in midday sun.