Hesperian Health Guides

ការគ្រប់គ្រងសត្វល្អិតចង្រៃ

នៅក្នុងជំពូកនេ:

សត្វល្អិតចង្រៃ ដូចជាកន្លាត និងសត្វកកេរ(កណ្តុរប្រេង កណ្តុរប្រម៉េះ) រស់នៅទីកន្លែងដែលមានអាហារជ្រុះ សំរាម និងទីកន្លែងដែលវាអាចលាក់ខ្លួនបាន។ សត្វទាំងអស់នេះផ្ទុកជំងឺ និងជាមូលហេតុញឹកញាប់នៃអាល់ឡែហ្ស៊ី និងការធ្វើទុក្ខនៃជំងឺហឺត។ ជាអកុសល ថ្នាំដែលបាញ់ដើម្បីកម្ចាត់សត្វល្អិតនិងសត្វកកេរ ក៏បណ្តាលឲ្យជំងឺហឺតធ្វើទុក្ខ និងបញ្ហាសុខភាពដទៃទៀតដែរ។

មនុស្សជាច្រើនបានប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ដើម្បីគ្រប់គ្រងសត្វល្អិត និងសត្វកកេរក្នុងផ្ទះ។ ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល។ ប្រសិនបើត្រូវប្រើប្រាស់វា ត្រូវប្រើប្រាស់ រៀបចំ និងរក្សាទុកវាដោយប្រុងប្រយ័ត្នបំផុត។

មធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងសត្វចង្រៃនៅក្នុងផ្ទះ គឺត្រូវបញ្ឈប់នូវលក្ខខណ្ឌដែលទាក់ទាញវា ៖

  • បោសសម្អាតជាប្រចាំ ដើម្បីបំបាត់ចោលនូវអាហារជ្រុះ សេសសល់ និងសារធាតុដែលសត្វកកេរអាចធ្វើសំបុកនៅបាន។
  • បន្ទាប់ពីចម្អិននិងបរិភោគហើយ ត្រូវសម្អាតនិងសម្ងួតផ្ទៃទាំងឡាយដែលរៀបចំអាហារ។
  • រក្សាទុកអាហារក្នុងប្រដាប់ដាក់ឥវ៉ាន់ ដោយគ្របឲ្យបានជិតល្អ។
A woman sweeps her cooking area.
  • ជួសជុលបំពង់ទុយោដែលធ្លាយ និងរក្សាចានលាងដៃឲ្យស្ងួតជានិច្ច។ សត្វកន្លាតនិងសត្វល្អិតដទៃទៀតចូលចិត្តទឹក។
  • ដាក់កាកសំណល់ក្នុងធុងបិទគម្រប និងយកទៅចោលឲ្យបានទៀងទាត់។
  • បំពេញប្រហោងនិងស្នាមប្រេះនៅលើជញ្ជាំង ពិដាន និងកម្រាល ដើម្បីការពារសត្វល្អិតចូល។ បំពេញរន្ធតូចៗដោយសារធាតុដូចជាកំទេចដែក សំណាញ់ដែកល្អិតៗ ស៊ីម៉ង់ត៍ ឬបន្ទះលោហៈ ។ល។


សត្វចង្រៃជាច្រើនរត់ចេញឆ្ងាយនៅពេលយើងប្រើប្រាស់សារធាតុសរីរាង្គដែលបង្កគ្រោះថ្នាក់តិច និងមានតម្លៃទាបជាងថ្នាំគីមីសម្លាប់សត្វល្អិត។

ការគ្រប់គ្រងសត្វល្អិតដោយមិនប្រើសារធាតុគីមី

ពេលខ្លះការរក្សាផ្ទះឲ្យស្អាត គឺមិនគ្រប់គ្រាន់ទេ ហើយចាំបាច់ត្រូវគ្រប់គ្រងសត្វល្អិតឲ្យកាន់តែសកម្ម។

A cockroach.

ចំពោះសត្វកន្លាត, លាយបញ្ចូលគ្នានូវស្ករនិងអាស៊ីតបូរិច ឬទឹកសូដាប៊ីកាបូណាត។ បាចល្បាយនេះទៅលើផ្ទៃកន្លែងកន្លាតវារ។ វាក៏ស៊ីល្បាយនោះ រួចងាប់។ ឬមួយលាយអាស៊ីតបូរិចជាមួយទឹកដើម្បីបង្កើត ជាម្សៅស្អិត។ បន្ថែមម្សៅពោត និងលុញជាដុំតូច។ ទុកវាចោលក្នុងផ្ទះ ប៉ុន្តែត្រូវប្រយ័ត្នថាកុមារមិនរើសវាហូបទេ។

An ant.

ចំពោះសត្វស្រមោច, រោយម្សៅម្ទេសក្រហម ម្រេចស្ងួត ឬសំបកស៊ីណាម៉ុងដែលកិនម៉ត់ ទៅកន្លែងដែលវាចូល។

A fly.

ចំពោះសត្វដង្កូវរុយ, ត្រាំសន្លឹកជីក្រហមជញ្ជ្រាំ ក្នុងទឹករយៈពេល២៤ម៉ោង។ ច្រោះ រួចបាញ់ទៅលើដង្កូវ។

ដើម្បីស្វែងយល់បន្ថែមអំពីសូមអានការធ្វើអន្ទាក់សត្វរុយយ៉ាងសាមញ្ញ។

ចំពោះសត្វកណ្តៀរ, ត្រូវប្រាកដថាសម្ភារៈសាងសង់ដែលជាឈើ មិនប៉ះផ្ទាល់ទៅលើដីទេ។ មិនត្រូវទុកដាក់ឧសដុត នៅក្បែរផ្ទះទេ។

A rat caught in a trap.

ដើម្បីសម្លាប់សត្វកកេរ, ប្រើអន្ទាក់។ ចំណែកថ្នាំពុលត្រូវបានប្រើប្រាស់ដោយអ្នកដែលបានបណ្តុះបណ្តាលក្នុងការប្រើប្រាស់វា ប្រើក្នុងការប្រុងប្រយ័ត្នខ្ពស់ និងប្រើជាមួយសម្ភារៈសុវត្ថិភាព។

សត្វល្អិតចង្រៃខ្លះ ដូចជាសត្វល្អិតឈីនឈី(chinches) ដែលបណ្តាលឲ្យមានជាជំងឺឆាងហ្កា(Chagas) នៅប្រទេសម៉ិកស៊ីកូ អាមេរិកកណ្តាលនិងខាងត្បូង, រស់នៅក្នុងស្នាមប្រេះនៃជញ្ជាំង កម្រាល និងដំបូលផ្ទះ ជាពិសេសផ្ទះដែលធ្វើពីដីឥដ្ឋ ឥដ្ឋឆៅ និងស្បូវ។ ការបិតកំបោរលើស្នាមប្រេះលើជញ្ជាំង ឬលាបកំបោរជញ្ជាំងពេញទាំងស្រុង ឬលាបកំបោរតែកម្ពស់មួយម៉ែត្រនៃផ្នែកខាងក្រោមជញ្ជាំង អាចជួយការពារសត្វល្អិត។ (សូមអានការធ្វើកំបោរដី)។ មិនឲ្យបង្កកំណើត។ប្តូរដំបូលស្បូវដោយក្បឿង លោហៈ ឬស៊ីម៉ង់ត៍ ឬពាសស្រទាប់ខាងក្នុងដំបូល អាចការពារមិនឲ្យសត្វល្អិតចូល។


របៀបធ្វើអន្ទាក់សត្វកន្លាតយ៉ាងសាមញ្ញ

A roach trap jar.
  1. ១. ចាក់ស្រាបៀរ ទំពាំងបាយជូរក្រៀម ឬសារធាតុផ្អែមផ្សេងទៀត ចូលទៅក្នុងក្រឡ។
  2. ២. ពាសចាហ៊ួយប្រេងជុំវិញខាងក្នុងក្រឡ ក្រោមគែមមាត់លើ ដើម្បីរារាំងកុំឲ្យកន្លាតវារចេញ។
  3. ៣. ដើម្បីសម្លាប់កន្លាតដែលចាប់បាន ជ្រលក់វាចូលក្នុងទឹកសាប៊ូក្តៅ។