Hesperian Health Guides

មិនត្រូវនាំគ្រោះថ្នាក់ការងារមកក្នុងផ្ទះទេ

នៅក្នុងជំពូកនេ:

A child reaches toward a locked cupboard labelled "work supplies."
ការរក្សាទុកសម្ភារៈការងារដែលមានសារធាតុពុល នៅក្នុងទូរចាក់សោរ នឹងជួយផ្តល់សុវត្ថិភាពដល់កុមារ។

អ្នកដែលប្រើប្រាស់សារធាតុពុលនៅក្នុងការងាររបស់គេនៅក្នុងកសិដ្ឋាន កន្លែងជីករ៉ែ ការថែទាំសុខភាព និងការងាររោងចក្រ ច្រើនតែនាំសារធាតុពុលតាមសម្លៀកបំពាក់និងរាងកាយរបស់គេមកផ្ទះ។ ទាំងអស់នេះអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់បុគ្គលិកនិងសមាជិកក្នុងផ្ទះរបស់គេ។ (ដើម្បីជៀសវាងការប្រឈមគ្រោះថ្នាក់ទាំងនេះ សូមអានសូមអាន វិធីកាត់បន្ថយគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត,ការចៀសវាង និងការគ្រប់គ្រងការបំពុល និង ការជីករ៉ែ និងសុខភាព)។

បញ្ហាសុខភាពជាច្រើនបង្កឡើងដោយការងារដែលធ្វើនៅផ្ទះ ជាមួយសារធាតុពុលនិងគ្រឿងម៉ាស៊ីនដែលមានគ្រោះថ្នាក់ ដូចជា ការដំឡើងគ្រឿងអគ្គិសនី គ្រឿងវាយនភណ្ឌ័ ឬការដោះថ្មពិលចេញឬកុំព្យូទ័រ។ ការធ្វើការងារទាំងនេះនៅក្នុងផ្ទះ បណ្តាលឲ្យមានគ្រោះថ្នាក់ ព្រោះជាធម្មតាក្រុមហ៊ុនមិនបានផ្តល់នូវសម្ភារៈការពារខ្លួនឲ្យប្រជាជនដែលធ្វើការងារនៅផ្ទះទេ។ ហើយក៏មិនបានផ្តល់ប្រាក់ឬសិទ្ធិផ្សេងទៀតដែលគ្រប់បុគ្គលិកគួរទទួលបានទេ។ ការងារដ៏មានគ្រោះថ្នាក់ទាំងនេះក៏ធ្វើឲ្យសារធាតុគីមីពុលប៉ះពាល់ដល់សមាជិកគ្រួសារឯទៀត ជាពិសេសកុមារ។

នៅពេលធ្វើការងារដែលមានគ្រោះថ្នាក់នៅផ្ទះ ត្រូវមានការប្រុងប្រយ័ត្ន។

  • ស្គាល់ឲ្យបានច្បាស់នូវសារធាតុគីមីដែលអ្នកប្រើប្រាស់ និងអំពីរបៀបរៀបចំវាដោយសុវត្ថិភាព។
  • ប្រាកដថាមានខ្យល់ចេញចូលគ្រប់គ្រាន់
  • ប្រើប្រាស់សម្ភារៈការពារខ្លួន ប្រសិនបើអ្នកអាចរកបាន។
  • ដាក់កុមារឲ្យនៅឆ្ងាយពីសម្ភារៈទាំងនោះ និងពីកន្លែងធ្វើការងារ។
  • ព្យាយាមកុំធ្វើការយូរម៉ោងដែលធ្វើឲ្យអ្នកអស់កម្លាំង និងធ្វើឲ្យការងារកាន់តែមានគ្រោះថ្នាក់។
  • និយាយជាមួយអ្នកដទៃដែលធ្វើការងារស្រដៀងគ្នា រួចរៀបចំការទាមទារសិទ្ធិដើម្បីសុខភាព និងសុវត្ថិភាព។