Hesperian Health Guides
បញ្ហាសុខភាពនៅផ្ទះ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៧. ផ្ទះដែលមានសុខភាពល្អ > បញ្ហាសុខភាពនៅផ្ទះ
នៅក្នុងជំពូកនេ:
- ១៧. ផ្ទះដែលមានសុខភាពល្អ
- បញ្ហាសុខភាពនៅផ្ទះ
- ការបំពុលខ្យល់ក្នុងផ្ទះ
- អាល់ឡែហ្ស៊ី
- ចង្ក្រានដែលបានកែលម្អ
- ឥន្ធនៈសម្រាប់ការចម្អិន និងកម្តៅ
- សុវត្ថិភាពអគ្គីភ័យ
- ការគ្រប់គ្រងសត្វល្អិតចង្រៃ
- សារធាតុពុលក្នុងផ្ទះ
- ការរៀបចំអាហារយ៉ាងមានសុវត្ថិភាព
- មិនត្រូវនាំគ្រោះថ្នាក់ការងារមកក្នុងផ្ទះទេ
- ការសាងសង់ផ្ទះសុខភាព
- ការរៀបចំផែនការជាមួយសហគមន៍
ផ្ទះរបស់យើងមិននៅដោយឡែកពីបរិស្ថានទេ។ ផ្ទះរបស់យើងក៏អាចមានបញ្ហាសុខភាពបរិស្ថានជាច្រើន ដូចដែលយើងឃើញមាននៅក្នុងសហគមន៍និងកន្លែងធ្វើការដែរ។ នៅពេលមានផែនការរៀបចំផ្ទះថ្មី ឬកែលម្អផ្ទះដែលកំពុងរស់នៅ អ្នកអាចការពារសុខភាពរបស់អ្នកដោយពិចារណាទៅលើបញ្ហាទាំងឡាយដែលកើតចេញពីរបៀបនិងទីកន្លែងសាងសង់ របៀបតុបតែងគ្រឿងសង្ហារឹម និងការងារអ្វីខ្លះដែលត្រូវធ្វើនៅផ្ទះ។

ដំបូលនិងបង្អួចចំហរ ដោយមិនដាក់សំណាញ់ អាចធ្វើឲ្យមូសចូល និងអាចកើតជំងឺគ្រុនចាញ់និងគ្រុនឈាម(សូមអានជំពូក៨)។
ខ្សែភ្លើងអគ្គិសនីអាចបណ្តាលឲ្យមានភ្លើងឆេះ ប្រសិនបើដំឡើងមិនបានត្រឹមត្រូវ។
ការដកដង្ហើមចូល ឬលេបបំណែកតូចៗនៃថ្នាំពណ៌មានជាតិសំណធ្វើឲ្យខូចសរសៃប្រសាទនិងខួរក្បាល(សូមអានទំព័រ368 ទៅ370)។
កម្រាលព្រំនិងគ្រឿងសង្ហារឹម អាចមានជ័រឬកាវបិតដែលមានគ្រោះថ្នាក់នៅពេលប៉ះឬដកដង្ហើមចូល។ វាក៏អាចជាកន្លែងបង្កកំណើតសម្រាប់សត្វល្អិតផងដែរ។
សត្វក្នុងផ្ទះអាចបណ្តាលឲ្យមានអាល់ឡែហ្ស៊ី និង ជំងឺហឺត ហើយវត្ថុជ្រុះពីសត្វនេះ អាចបង្កឲ្យឆ្លង ជំងឺដង្កូវនិងជំងឺផ្សេងៗទៀត។

ការបំពុលខ្យល់នៅក្រៅផ្ទះ ជាពិសេសក្នុងទីក្រុង តំបន់ឧស្សាហកម្ម និងកន្លែងដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើន បណ្តាលឲ្យមានជំងឺហឺត និងជំងឺផ្សេងៗទៀតនៅសួត ច្រមុះ បំពង់ក និងភ្នែក។
សត្វកកេរ មូស និងសត្វល្អិតដទៃទៀត អាចរស់នៅនិងបង្កកំណើតក្នុងដំបូលស្បូវ និងប្រហោងប្រេះលើជញ្ជាំងនិងកម្រាល ធ្វើឲ្យរាលដាលជំងឺផ្សេងៗ ដូចជាជំងឺឆាហ្គាស។
ការប្រេះនៅគ្រឹះ កម្រាល ជញ្ជាំង និងដំបូលបង្អួចដែលមានប្រហោង បណ្តាលឲ្យបាត់បង់កម្តៅនិងមានសំណើម ធ្វើឲ្យផ្សិតអាចដុះនៅជញ្ជាំង ពូក និងគ្រឿងសង្ហារឹម។ ផ្សិតអាចបណ្តាលឲ្យមានបញ្ហាសួត ចេញកន្ទួលក្រហម និងជំងឺផ្សេងៗទៀត
ផលិតផលសម្អាត ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីដទៃទៀត អាចបណ្តាលឲ្យស្បែកមានកន្ទួលក្រហម ជំងឺផ្លូវដង្ហើម និងបញ្ហាសុខភាពយូរអង្វែងដទៃទៀត។
បំពង់ទឹកសំណ ធ្វើឲ្យពុលទៅលើទឹកផឹក និងចម្អិន បណ្តាលឲ្យមានពិការភាពពីកំណើត និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត។
មេរោគនៅក្នុងអាហារ ឬនៅផ្ទៃកន្លែងរៀបចំអាហារ បណ្តាលឲ្យមានជំងឺរាកនិងការពុលអាហារ។
ការដុតប្រេងផ្សេងៗ ដោយគ្មានខ្យល់ចេញចូល បានបញ្ចេញកាបូនម៉ូណូអុកស៊ីត(CO) និងឧស្ម័នគ្រោះថ្នាក់ដទៃទៀតចូលទៅក្នុងខ្យល់ បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ។
ចង្ក្រានដែលគ្មានអ្វីបិទបាំង បង្កើតឲ្យមានផ្សែងដែលបណ្តាលឲ្យមានជំងឺនៅច្រមុះ បំពង់ក ភ្នែក និងភ្លើងឆេះផ្ទះ។