Hesperian Health Guides
ការប្រតិកម្មនឹងសារធាតុគីមីច្រើនមុខ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល > ការប្រតិកម្មនឹងសារធាតុគីមីច្រើនមុខ
នៅក្នុងជំពូកនេ:
- ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល
- សារធាតុគីមីបង្កគ្រោះថ្នាក់ដល់យើងដោយរបៀបណា
- សារធាតុគីមីបង្កគ្រោះថ្នាក់ដល់កុមារដោយរបៀបណា
- បញ្ហាសុខភាពបន្តពូជ
- ជំងឺមហារីក
- បញ្ហាសួត
- បញ្ហាសរសៃប្រសាទ
- បញ្ហាស្បែក
- ការប្រតិកម្មនឹងសារធាតុគីមីច្រើនមុខ
- បន្ទុកសារធាតុគីមីក្នុងខ្លួនរបស់យើង
- លោហៈធ្ងន់
- សារធាតុសរីរាង្គពុលអូសបន្លាយ
- ការភាយកាំរស្មី
- ការព្យាបាលរបួសដោយសារធាតុពុល
ចំពោះមនុស្សខ្លះ ឥទ្ធិពលគួបផ្សំគ្នានៃសារធាតុគីមីជាច្រើន ឬក៏ប៉ះពាល់យ៉ាងច្រើនទៅនឹងសារធាតុគីមីតែមួយមុខ ក៏អាចបង្កឲ្យមានជំងឺដែលហៅថា ការប្រតិកម្មនឹងសារធាតុគីមីច្រើនមុខ(MCS) ឬជំងឺបរិស្ថាន។ មនុស្សដែលមានMCS មានប្រតិកម្មខ្លាំងចំពោះសារធាតុពុលទូទៅដែលមាននៅក្នុងថ្នាំលាប ទឹកអប់ រថយន្ត និងសម្ភារៈសំណង់។ សញ្ញានៃMCS អាចរួមមាន ហូរទឹកសំបោរ រមាសភ្នែក ឈឺក្បាល រមាស់ក ឈឺត្រចៀក ឈឺស្បែកលលាដ៍ វង្វេងវង្វាន់ផ្លូវចិត្តឬងងុយដេក បេះដូងដើរញាប់ ឈឺក្រពះ ចង្អោរ ចុកពោះ រាក និងឈឺសន្លាក់។ ដោយសារមនុស្សបង្ហាញសញ្ញានៃMCSខុសៗគ្នា បុគ្គលិកសុខាភិបាលជាច្រើនមិនជឿថាវាពិតជាជំងឺ បង្កឡើងដោយសារធាតុគីមីទេ។ ផ្ទុយទៅវិញគេគិតថាវាបង្កឡើងដោយការធុញថប់អារម្មណ៍។ MCS ជាញឹកញាប់ត្រូវបានច្រឡំជាមួយនឹងជំងឺអាឡែស៊ីទូទៅដែរ ប៉ុន្តែវាខុសពីអាឡែស៊ី ដោយមូលហេតុដូចខាងក្រោម ៖
- សញ្ញាកើតឡើងរៀងរាល់ពេលអ្នកជំងឺប៉ះពាល់នឹងសារធាតុគីមី។
- ឥទ្ធិពលរបស់វាស្ថិតនៅយូរ(រ៉ាំរ៉ៃ) និងមិនតាមរដូវទេ។
- សញ្ញារបស់វាកាន់តែងាយកើតឡើង ទោះជាប៉ះពាល់សារធាតុគីមីកាន់តែតិចតួចក៏ដោយ។
- សញ្ញាបាត់ទៅវិញ នៅពេលសារធាតុគិមីដែលបង្កនោះ ត្រូវបានយកចេញ។
- សញ្ញាកើតឡើងនៅពេលមានសារធាតុខុសៗគ្នា និងសារធាតុដែលមិនទាក់ទង(ដូចជាថ្នាំពណ៌ និង ទឹកអប់ ផ្សែងដុតប្លាស្ទិកនិងបារី)។
ការបង្ការ និងការព្យាបាល
មធ្យោបាយល្អបំផុតក្នុងការបង្ការMCS គឺស្ថិតនៅឲ្យឆ្ងាយពីសារធាតុគីមីដែលបង្កឲ្យមានវា។ ទោះបីមនុស្សគ្រប់គ្នាបានប្រសើរនៅពេលយកសារធាតុពុលចេញក៏ដោយ ប៉ុន្តែដោយហេតុថាមនុស្សម្នាក់ៗមានប្រតិកម្មផ្សេងៗគ្នា ការព្យាបាលMCSគឺអាស្រ័យលើមនុស្សម្នាក់។