Hesperian Health Guides

ការភាយកាំរស្មី

នៅក្នុងជំពូកនេ:

ការភាយកាំរស្មីគឺជាទម្រង់មួយនៃថាមពលដែលមិនអាចមើលឃើញ។ ការភាយកាំរស្មីខ្លះ ដូចជាពន្លឺព្រះអាទិត្យ មានប្រយោជន៍សម្រាប់យើង។ ប៉ុន្តែការភាយកាំរស្មីខ្លះទៀតដែលចេញពីលោហៈធ្ងន់ ដូចជាអ៊ុយរ៉ាញ៉ូមបណ្តាលឲ្យពុលដោយការភាយកាំរស្មី មហារីក ជំងឺស្បែក និងពិការភាពពីកំណើត។ សារធាតុវិទ្យុសកម្មជាច្រើនបានពុលដល់ដី ទឹក និងកូនចៅជំនាន់ក្រោយៗជាច្រើន។

សារធាតុវិទ្យុសកម្មភាគច្រើន ត្រូវបានបង្កើតឡើងដោយយោធា និងប្រើប្រាស់សម្រាប់ធ្វើសង្គ្រាម។ ការប៉ះពាល់នឹងការភាយកាំរស្មី ភាគច្រើនកើតឡើងនៅកន្លែងផលិតអាវុធ សាកល្បងនិងប្រើប្រាស់អាវុធ ដូចជានៅមូលដ្ឋានយោធា និងតំបន់សង្គ្រាម។ សារធាតុវិទ្យុសកម្មដែលប្រើប្រាស់ដោយយោធា ពេលខ្លះអាចកែច្នៃឡើងវិញបាន និងអាចបង្កើតជាផលិតផលលោហៈដទៃទៀត និងធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនដែលមិនដឹងថាខ្លួនគេបានប៉ះពាល់ឬអត់សោះ។

សារធាតុវិទ្យុសកម្មនេះក៏មានប្រើប្រាស់ផងដែរនៅក្នុងផលិតផលខ្លះៗ ដូចជាអេឡិចត្រូនិច ដែលអាចបង្កគ្រោះថ្នាក់ដល់កម្មករដែលប៉ះពាល់វា។ ប្រជាជនដែលធ្វើការនៅរោងចក្រថាមពលនុយក្លេអែរ រ៉ែអ៊ុយរ៉ាញ៉ូម និងកន្លែងចោលកាកសំណល់នុយក្លេអែរ មានការប្រឈមខ្ពស់នឹងការប៉ះពាល់ការភាយកាំរស្មីនេះ។ សូមអាន “ការជីករ៉ែ និងជំងឺក្នុងចំណោមកុលសម្ព័ន្ធឌីណេ”

ជំងឺបង្កឡើងដោយការសាយភាយកាំរស្មី

ការសាយភាយកាំរស្មីនេះអាចបង្កឲ្យមានមហារីកសួត ក្រពេញទីរ៉ូអ៊ីត និងឈាម ព្រមទាំងជំងឺដែលប៉ះពាល់ដល់ឆ្អឹង សាចដុំ ប្រព័ន្ធប្រសាទ ក្រពះ និងប្រព័ន្ធរំលាយអាហារ។

ភាគច្រើននៃការប៉ះពាល់កាំរស្មីដែលមានគ្រោះថ្នាក់ កើតឡើងក្នុងបរិមាណតិចតួច និងក្នុងរយៈពេលយូរ, ធ្វើឲ្យមានបញ្ហាសុខភាពកើតឡើងបន្តិចម្តង។ ឧទាហរណ៍ កម្មកររ៉ែអ៊ុយរ៉ាញ៉ូមអាចធ្វើការងារជាច្រើនឆ្នាំដោយមិនមានរោគសញ្ញានៃជំងឺ។ ច្រើនឆ្នាំក្រោយមក គេអាចកើតមានជំងឺមហារីកសួតនិងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងការងាររបស់គេជាមួយ សារធាតុវិទ្យុសកម្ម ។ សូមអាន “ការជីករ៉ែ និងជំងឺក្នុងចំណោមកុលសម្ព័ន្ធឌីណេ”

ទាហានដែលប្រើប្រាស់សំបកគ្រាប់មីស៊ីលវិទ្យុសកម្ម(សំបកដែលគ្មានអ៊ុយរ៉ាញ៉ូម) និងប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមដែលសំបកបានទុកចោលជាមួយសំរាមសម្រាប់ដុតកំទេច ក៏មានកើតជំងឺផ្សេងៗដោយសារការភាយកាំរស្មីនេះដែរ។

ឧប្បត្តិហេតុផ្ទុះសារធាតុនុយក្លេអែរ ក៏អាចបង្កឲ្យមានស្លាប់ភ្លាមៗ ឬក្នុងរយៈពេលច្រើនសប្តាហ៍ក្រោយ។ ប្រជាជនដែលរស់រានមានជីវិត៦សប្តាហ៍ក្រោយពីការផ្ទុះ ក៏អាចធូរស្រាលវិញក្នុងមួយរយៈ ប៉ុន្តែជំងឺធ្ងន់ធ្ងរអាចកើតឡើងវិញប៉ុន្មានឆ្នាំក្រោយ។

ការសាយភាយកាំរស្មី អាចឆ្លងទៅទារកដែលកំពុងថែទាំតាមរយៈការបំបៅទឹកដោះម្តាយ។ ជំងឺនៃការសាយភាយដោយកាំរស្មី មិនអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ។ ប៉ុន្តែការខូចខាតដែលវាបង្កឡើង អាចឆ្លងកាត់ពីឪពុកម្តាយទៅកូនចៅ ដូចជាពិការភាពពីកំណើត មហារីក និងបញ្ហាសុខភាពផ្សេងទៀត។

រោគសញ្ញា

សញ្ញាដំបូងនៃជំងឺបណ្តាលមកពីការសាយភាយដោយកាំរស្មី រួមមានចង្អោរ ក្អួត រាក និងអស់កម្លាំង។ រោគសញ្ញាទាំងនេះអាចបន្តដោយ ៖

  • ការជ្រុះសក់
  • មានអារម្មណ៍ក្រហាយនៅក្នុងរាងកាយ
  • ស្បែកឡើងក្រមៅជាប់
  • ហើមមាត់ និងក
  • ជំងឺធ្មេញ និងអញ្ជាញកាន់តែធ្ងន់ធ្ងរឡើង ឬឡើងស
  • ក្អកស្ងួត
  • ស្លាប់
  • ឈឺក្នុងទ្រូង
  • បេះដូងលោតញាប់
  • ពិបាកដកដង្ហើម
  • ចំណុចៗហូរឈាមក្រោមស្បែក
  • ស្បែក អញ្ជាញធ្មេញ និងក្រចក ឡើងស្លេក
A woman speaks as she stands beside an older woman.
រហូតដល់ពេលវាបានសម្លាប់ជីតា ទើបយាយដឹងថាអ្វីជាការសាយភាយកាំរស្មី។
ការរៀបចំប្រឆាំងទៅនឹងការពុលដោយកាំរស្មី

ក្រុមហ៊ុនអេស៊ានរែអ៊ឺត(Asian Rare Earth) ដែលមានម្ចាស់ភាគហ៊ុនរបស់សាជីវកម្មម៉ីសុយប៊ីស៊ី(Mitsubishi) នៃប្រទេសជប៉ុន បានដំណើរការរោងចក្រអស់រយៈពេល១០ឆ្នាំមកហើយនៅក្នុងភូមិបូគីម៉េរា(Bukit Merah) នៃប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតលោហៈកម្រដែលប្រើប្រាស់ដើម្បីផលិតពណ៌ក្រហមនៅក្នុងកញ្ចក់ទូរទស្សន៍។


ក្រុមហ៊ុននេះបានបោះចោលកាកសំណល់វិទ្យុសកម្មនៅក្នុងភូមិ ហើយអ្នកភូមិជាច្រើនមានជំងឺមហារីក និងពិការភាពពីកំណើតបង្កឡើងដោយការភាយកាំរស្មី។ រោងចក្របានធ្វើរបងព័ទ្ធជុំវិញកន្លែងចាក់កាកសំណល់ មិនបានបិទស្លាកសញ្ញាហាមឃាត់ ឬប្រើវិធានការដទៃទៀតក្នុងការកាត់បន្ថយគ្រោះថ្នាក់លើអ្នកភូមិទេ។


អ្នកនៅក្នុងសហគមន៍បានដាក់ពាក្យប្តឹងដល់ក្រុមហ៊ុនឲ្យបិទរោងចក្រ។ រួមជាមួយពាក្យបណ្តឹង គេបានផ្សព្វផ្សាយលិខិតតវាយ៉ាងទូលំទូលាយតាមវិទ្យុនិងទូរទស្សន៍ក្នុងស្រុក។ ក្រោយរយៈពេល៧ឆ្នាំ តុលាការប្រទេសម៉ាឡេស៊ីបានបញ្ជាឲ្យក្រុមហ៊ុនអាស៊ានរែរអ៊ឺតបិទរោងចក្ររបស់ខ្លួននៅបូគីតម៉េរា និងយកចេញនូវកាកសំណល់វិទ្យុសកម្ម និងសារធាតុគីមីពុលទាំងអស់របស់គេ។


តាមរយៈការប្រើប្រាស់ការប្រឆាំងតវ៉ាជាសារធារណៈ តាមប្រព័ន្ធឃោសនា និងពាក្យបណ្តឹង អ្នកភូមិបានការពារបញ្ហាសុខភាពដោយបង្ខំឲ្យរោងចក្របិទទ្វារ។

As a man looks down from a building in surprise, people gather outside a factory fence carrying signs reading, "Shut it down," "Factory causes cancer," "No radiation," "Take it away," "Our health matters," and "Solidarity."