Hesperian Health Guides

ការភាយកាំរស្ការព្យាបាលរបួសដោយសារធាតុពុលមី

នៅក្នុងជំពូកនេ:

សារធាតុគីមីពុលរាលដាលខ្លាំងណាស់ដែលវាហាក់ដូចជាមិនអាចសម្អាតវា និងមិនអាចការពារនិងព្យាបាលជំងឺដែលវាបង្កឡើងបានឡើយ។ ទោះជាយ៉ាងនេះក្តី ប្រជាជនលើពិភពលោកទាំងអស់កំពុងបង្កើតការព្យាបាលថ្មីៗសម្រាប់របួសបង្កដោយសារធាតុពុល ដោយរួមផ្សំការព្យាបាលសម័យជាមួយវិធីសាស្ត្របុរាណ។

គ្លីនិកសាំបាវណា

ចាប់តាំងពីមានមហន្តរាយសារធាតុគីមីនៅក្រុងបូប៉ាល់នៃប្រទេសឥណ្ឌានៅឆ្នាំ១៩៨៤មក ប្រជាជនរាប់សិបពាន់នាក់បានរស់នៅជាមួយបញ្ហាសុខភាពរ៉ាំរ៉ៃ។ វាមានដូចជា បញ្ហាដង្ហើម និងគ្រុនក្តៅ ហើយក៏មានផងដែរនូវបញ្ហាបន្តពូជ បាត់បង់គំហើញ មហារីក និងពិការភាពពីកំណើតចំពោះកុមារជំនាន់ក្រោយៗទៀត។

មេរៀនដ៏ធំធេងដែលបានមកពីមហន្តរាយនៅក្រុងបូប៉ាល់ ប្រហែលជាដោយសារយុទ្ធនាការរបស់ប្រជាជនដើម្បីសុខភាពនិងយុត្តិធម៌។ គ្លីនិកសាំបាវណាត្រូវបានកសាងឡើងដោយប្រជាជនដែលនៅរស់រាន បន្ទាប់ពីមហន្តរាយ និងអ្នកស្ម័គ្រចិត្តដទៃទៀត ដើម្បីផ្តល់ការថែទាំសុខភាពសម្រាប់សហគមន៍ទាំងមូល។ ក្នុងការ ស្វែងរកមធ្យោបាយដើម្បីបន្ថូរបន្ថយបញ្ហាសុខភាពធ្ងន់ធ្ងរបន្ទាប់ពីមានការពុលដោយឧស្ម័នលេចធ្លាយ បុគ្គលិកសុខាភិបាលបានរកឃើញការព្យាបាលវេជ្ជសាស្ត្រថ្មីដែលអាចផ្តល់នូវការថែទាំដ៏ល្អ និងប្រកបដោយប្រឌិតញាណ ដែលជាគន្លឹះនៃការព្យាបាលរបួសដែលបង្កដោយសារធាតុពុល។

គ្លីនិកដំណើរការយ៉ាងដូចម្តេច

គ្លីនិកសាំបាវណាបានព្យាបាលប្រជាជនជាង១២.០០០នាក់ដោយមិនគិតប្រាក់។ បុគ្គលិកនៅគ្លីនិកមានពាក់កណ្តាលជាអ្នកដែលនៅរស់រានពីមហន្តរាយនៅបូប៉ាល់។ គ្លីនិកក៏បានធ្វើការសិក្សាដែលកំពុងជួយពិភពលោកឲ្យយល់អំពីឥទ្ធិពលយូរអង្វែងរបស់សារធាតុគីមី។

ទាំងអស់នេះគឺជាគោលការណ៍ណែនាំរបស់គ្លីនិកសាំបាវណា ៖

4 women speak.
អ្នករស់រានពីមហន្តរាយបានចូលរួមក្នុងការតាមដានសុខភាពសហគមន៍។ នេះគឺជាផ្នែកមួយនៃការ តស៊ូដើម្បីភាពចងចាំនិងប្រឆាំងនឹងការបំភ្លេច។
យើងបានដំណើរការគ្លីនិករបស់យើងដោយមិនមានការចូលរួមដ៏ធំធេងពីមូលនីធិ ឬជំនួយរដ្ឋាភិបាលឡើយ។
ប្រជាជនអាចនិងគួរតែចូលរួមយ៉ាងសកម្មក្នុងការព្យាបាលរបស់ខ្លួន។
យើងអាចកសាងសេចក្តីសង្ឃឹមក្នុងស្ថានភាពអស់សង្ឃឹម តាមរយៈសកម្មភាពប្រកបដោយការច្នៃប្រឌិត និងរួបរួមគ្នា។
ការព្យាបាលនៅគ្លីនិក
A woman sits cross-legged with her eyes closed.
ប្រជាជនជាច្រើនបានអនុវត្តយូហ្គាដើម្បីកែលម្អសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយ។

បុគ្គលិកសុខាភិបាលនៅគ្លីនិកសាំបាវណាប្រើប្រាស់ការព្យាបាលជាច្រើនប្រភេទ រួមមានឱសថរុក្ខជាតិ និងយោហ្កា, ការដកដង្ហើម និងលំហាត់ចលនាដែលព្យាបាលរាងកាយ អារម្មណ៍ និងផ្លូវចិត្ត។ គ្រប់គ្នាដែលបានមកគ្លីនិកអាចជ្រើសរើសការព្យាបាលប្រភេទណាមួយ ឬការព្យាបាលរួមបញ្ចូលគ្នាណាមួយដែលគេចង់បាន។ តាមវិធីនេះ គ្លីនិកបានលើកទឹកចិត្តប្រជាជនឲ្យចូលរួមក្នុងការព្យាបាលដោយខ្លួនឯង ហើយបុគ្គលិកសុខាភិបាលបានស្វែងយល់សូត្រនូវការព្យាបាលខុសៗគ្នាសម្រាប់ប្រជាជនផ្សេងៗគ្នា។

បុគ្គលិកសុខាភិបាលផ្នែកផ្លូវចិត្ត បានព្យាបាលបញ្ហាផ្សេងៗ មានដូចជាជំងឺភ័យខ្លាច ដេកមិនបាន ជំងឺបាក់ទឹកចិត្ត ជំងឺក្រហល់ក្រហាយ និងការខូចខាតការចងចាំ។ ថ្នាំពេទ្យអាចត្រូវបានផ្តល់ឲ្យ ប៉ុន្តែចំពោះថ្នាំពេទ្យដែលមានឥទ្ធិពលគ្រោះថ្នាក់ ត្រូវបានជៀសវាង។ ឱសថរុក្ខជាតិ ការធ្វើម៉ាសា ការងូតទឹកក្តៅ និងប្រេងឱសថ ត្រូវបានប្រើប្រាស់ដើម្បីដកសារធាតុពុលចេញពីរាងកាយ។

យោហ្កាបានជួយព្យាបាលសរីរាង្គខាងក្នុង គ្រប់គ្រងការឈឺចាប់ និង ត្រួតពិនិត្យដំណើរការនៃជំងឺរបស់មនុស្សម្នាក់។ ទោះបីអ្នកនៅរស់រានជាច្រើននៅមានការសង្ស័យពីដំបូងក៏ដោយ, ជាពិសេសប្រជាជនមូស្លីមដែលមិនអនុវត្តយោហ្កាពីបុរាណ, យោហ្កាបានត្រូវគេរកឃើញថាជាការព្យាបាលមួយដ៏មានប្រយោជន៍បំផុត ជាពិសេសចំពោះប្រជាជនដែលមានជំងឺរ៉ាំរ៉ៃ។

នៅចុងបញ្ចប់ គ្លីនិករៀបចំនិងផ្តល់ថ្នាំពេទ្យដោយគ្មានការបង់ថ្លៃ ហើយបុគ្គលិកគ្លីនិកផ្តល់ព័ត៌មានដើម្បីឲ្យ ប្រាកដថាប្រជាជនបានទទួលព័ត៌មានច្បាស់លាស់។ គ្លីនិកក៏ត្រូវបានសាងសង់និងថែទាំក្នុងមធ្យោបាយកាត់ បន្ថយការប៉ះពាល់ទៅនឹងវត្ថុពុល

Light radiates from a candle.

ពន្លឺទៀនប្រឆាំងនឹងភាពងងឹត

ពាក្យហៅថា សាំបាវណា(Sambhavna) មានន័យថា “លទ្ធភាព” នៅក្នុងភាសាសំស្ក្រឹតនិងហិណ្ឌី។ ជាញឹកញាប់ប្រជាជនដែលរងផលប៉ះពាល់ពីមហន្តរាយបរិស្ថាន ដូចជានៅបូប៉ាល់ មានសង្ឃឹមតិចតួចលើការធូរស្រាលវិញ លើយុត្តិធម៌ ឬលើសុខភាព។ តាមរយៈការប្រើប្រាស់ការច្នៃប្រឌិត ការថែទាំ និងជំនឿក្នុងលទ្ធភាពព្យាបាលឲ្យជាសះស្បើយ បុគ្គលិកសុខាភិបាលនៅសាំបាវណាបានកែប្រែភាពអស់សង្ឃឹមទៅជាភាពមានសង្ឃឹម។