Hesperian Health Guides
បញ្ហាសរសៃប្រសាទ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល > បញ្ហាសរសៃប្រសាទ
នៅក្នុងជំពូកនេ:
- ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល
- សារធាតុគីមីបង្កគ្រោះថ្នាក់ដល់យើងដោយរបៀបណា
- សារធាតុគីមីបង្កគ្រោះថ្នាក់ដល់កុមារដោយរបៀបណា
- បញ្ហាសុខភាពបន្តពូជ
- ជំងឺមហារីក
- បញ្ហាសួត
- បញ្ហាសរសៃប្រសាទ
- បញ្ហាស្បែក
- ការប្រតិកម្មនឹងសារធាតុគីមីច្រើនមុខ
- បន្ទុកសារធាតុគីមីក្នុងខ្លួនរបស់យើង
- លោហៈធ្ងន់
- សារធាតុសរីរាង្គពុលអូសបន្លាយ
- ការភាយកាំរស្មី
- ការព្យាបាលរបួសដោយសារធាតុពុល
សារធាតុគីមីពុលជាច្រើនធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធប្រសាទរបស់យើង។ គ្រោះថ្នាក់ដល់ប្រព័ន្ធប្រសាទ អាចធ្វើឲ្យវង្វេងវង្វាន់ បាត់ការចងចាំ ប្រកាច់ និងបញ្ហាដទៃទៀតនៃខួរក្បាល។ ការខូចខាតប្រសាទអាចនាំទៅរកការខូចខាតឃានវិញ្ញាណ និង ជិវ្ហាវិញ្ញាណ បាត់បង់អារម្មណ៍លើរាងកាយ មានការលំបាកក្នុងទប់លំនឹងនិងដំណើរ។ សារធាតុគីមីខ្លះទៀតអាចបង្កឲ្យមានភាពខ្វិន ឬស្លាប់ទៀតផង។ សារធាតុរំលាយដែលប្រើប្រាស់ញឹកញាប់ សម្រាប់សម្អាតប្រេង ដូចជា អាសេតោន បង់ហ្សែន ទួរបង់ទីន និងប្រេងសាំង គឺមានភាពពុលខ្លាំងលើប្រព័ន្ធប្រសាទ។
ការបង្ការ
មធ្យោបាយល្អបំផុតក្នុងការបង្ការគ្រោះថ្នាក់ទៅលើប្រព័ន្ធប្រសាទដោយសារសារធាតុពុល គឺកាត់បន្ថយការប្រើប្រាស់វានៅកន្លែងការងារនិងនៅក្នុងផ្ទះ។ ប្រសិនបើអ្នកត្រូវប្រើប្រាស់វា ត្រូវប្រាកដថាមានចរន្តខ្យល់ចេញចូលបានល្អ និងត្រូវប្រើប្រាស់ស្រោមដៃ និងម៉ាស់។