Hesperian Health Guides

បញ្ហាស្បែក

នៅក្នុងជំពូកនេ:

A man scratches a rash on his arm.

មូលហេតុញឹកញាប់នៃបញ្ហាស្បែកនិងជំងឺស្បែក គឺបណ្តាលមកពីសារធាតុគីមីនៅកន្លែងធ្វើការងារ។ មនុស្សអាចមានកន្ទួលក្រហម ពងតូចៗ និងរលាកដោយសារសារធាតុគីមីធ្ងន់ធ្ងរ ដោយសារ ការប៉ះពាល់នឹងសារធាតុពុលនៅក្នុងខ្យល់ឬទឹកកខ្វក់ដែលចេញមកពីសារធាតុគីមីឧស្សាហកម្មឬកសិកម្ម និងពីកាកសំណល់។

ការបង្ការ និងការព្យាបាល

ការពារខ្លួនអ្នកពីសារធាតុគីមី ដោយកាត់បន្ថយការប៉ះពាល់ និងដោយការប្រើប្រាស់សម្ភារៈការពារខ្លួន។ នៅពេលប៉ះពាល់នឹងសារធាតុគីមី ត្រូវលាងសម្អាតស្បែកភ្លាមៗជាមួយទឹកត្រជាក់និងសាប៊ូ។ ជៀសវាងប្រើទឹកក្តៅ ដោយសារវាអាចធ្វើឲ្យប្រហោងលើស្បែកបើកធំ។ នៅពេលដែលស្បែករបស់អ្នកខូចខាត ឬក៏ងាយទទួលសារធាតុគីមី នោះត្រូវជៀសវាងកម្តៅថ្ងៃ។ បើអ្នកត្រូវនៅផ្ទាល់ជាមួយកម្តៅថ្ងៃ ត្រូវគ្របក្បាលនិងដងខ្លួនឲ្យបានច្រើនបំផុត តាមដែលអាច។

ក្រែមលាបស្បែកខ្លះ អាចកាត់បន្ថយការឈឺចាប់ ប៉ុន្តែការកាត់បន្ថយការប៉ះពាល់ជាមួយសារធាតុពុលគឺជា មធ្យោបាយដ៏ល្អក្នុងការបញ្ឈប់បញ្ហា។