Hesperian Health Guides

កសិកម្មដើម្បីសុខភាពនិងជីវិតប្រសើរ

នៅក្នុងជំពូកនេ:

មធ្យោបាយកសិកម្មចិរភាព មិនត្រឹមតែផ្តល់នូវអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនជីជាតិដី ការពារទឹក បម្រុងគ្រាប់ពូជល្អៗ រក្សាជីវចម្រុះ និងធានាថាដីស្រែចម្ការនឹងមានចិរភាពសម្រាប់ជីវភាពកូនចៅជំនាន់ក្រោយៗទៀត។ ការប្រើប្រាស់ធម្យោបាយកសិកម្មចិរភាព អនុញ្ញាតឲ្យកសិករនិងអ្នកធ្វើសួនដំណាំ ដាំដុះបានច្រើននៅក្នុងទីធ្លាតូច ដោយប្រើប្រាស់តិចតួចឬមិនប្រើសោះនូវជីគីមីនិងថ្នាំសម្លាប់សត្វល្អិត។ វាអាចធ្វើឲ្យមានអាហារបន្ថែមល្អបន្ថែមទៀតសម្រាប់បរិភោគនិងលក់, ចំណាយតិចលើការផលិតអាហារ, និងមិនសូវបំពុលខ្យល់ ទឹក ដី និងខ្លួនប្រាណរបស់យើង។ កសិកម្មចិរភាព កែលម្អសុខភាពរបស់មនុស្ស ព្រោះវា ៖

  • កាត់បន្ថយការគំរាមកំហែងនៃភាពរាំងស្ងួត ដោយការបម្រុងទឹក។
  • កាត់បន្ថយការពឹងផ្អែកលើសារធាតុគីមី សន្សំសំចៃប្រាក់ និងបង្កើនភាពពឹងផ្អែកលើខ្លួនឯង។ កសិកម្មដែលមិនប្រើសារធាតុគីមី បង្ការបញ្ហាសុខភាពដល់កសិករ កម្មករកសិដ្ឋាន និងមនុស្សគ្រប់គ្នាដែលបរិភោគអាហារឬផឹកទឹកក្នុងតំបន់ ដែលទាំងអស់នេះបង្កឡើងដោយសារធាតុគីមី។
  • កាត់បន្ថយពេលវេលាចាំបាច់ក្នុងការផលិតអាហារ នៅពេលប្រើប្រាស់មធ្យោបាយចិរភាព ដូចជាជីបៃតងជាដើម។ ចំណុចនេះសំខាន់ខ្លាំងណាស់នៅពេលដែលបញ្ហាបន្លាស់ទីលំនៅ បញ្ហាមេរោគអេដស៍និងជំងឺអេដស៍ និងបញ្ហាដទៃទៀត ធ្វើឲ្យប្រជាជនពិបាកធ្វើការក្នុងស្រែចម្ការ។

កសិកម្មចិរភាពធ្វើឲ្យដីកាន់តែមានផលិតភាព ដូច្នេះនឹងកាត់បន្ថយចំនួនប្រជាជនដែលបានបង្ខំឲ្យទៅរកការងារនៅទីក្រុង។ ការកែលម្អដី បម្រុងទឹក និងសន្សំគ្រាប់ពូជ ធ្វើឲ្យកសិដ្ឋាននិងសហគមន៍កសិកម្ម មានចិរភាព។

គោលការណ៍នៃកសិកម្មចិរភាព

Farmers in a maize field pause to talk.
ជីបៃតងដែលយើងដាំនៅរដូវមុន ពិតជាជួយដីបានល្អមែន។
ដើមពោតដុះធំៗជាងមុន និងមានផ្លែធំៗមិនធ្លាប់មានពីមុនទេ!
ហើយយើងមិនសូវមានការងារកាត់រុក្ខជាតិរំខានទេ ព្រោះមានដំណាំដុះក្នុងចម្ការពេញមួយឆ្នាំ។

កសិកម្មចិរភាព មានប្រសិទ្ធភាពបំផុតនៅពេលកសិករសិក្សាពីរបៀបធ្វើកសិកម្មស្របទៅតាមស្ថានភាពក្នុងតំបន់ និងចែករំលែកចំណេះដឹងរបស់ខ្លួនជាមួយកសិករដទៃទៀត។ គោលការណ៍ណែនាំទូទៅខ្លះៗសម្រាប់កសិកម្មចិរភាព មានដូចជា ៖