Hesperian Health Guides
ការដាំដើមឈើនិងដំណាំជាមួយគ្នា
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > ការដាំដើមឈើនិងដំណាំជាមួយគ្នា
នៅក្នុងជំពូកនេ:
- ១៥. កសិកម្មប្រកបដោយចិរភាព
- កសិកម្មដើម្បីសុខភាពនិងជីវិតប្រសើរ
- ការកែលម្អដី
- ការការពារដីពីសំណឹក
- របាំងវ័ណ្ឌវង់
- ប្រើប្រាស់ទឹកឲ្យមានប្រយោជន៍បំផុត
- ការគ្រប់គ្រងសត្វល្អិត និងជំងឺរុក្ខជាតិ
- ជំងឺរុក្ខជាតិ
- ការដាំដើមឈើនិងដំណាំជាមួយគ្នា
- ការសន្សំគ្រាប់ពូជ
- ការរក្សាទុកអាហារប្រកបដោយសុវត្ថិភាព
- ការចិញ្ចឹមសត្វ
- កសិដ្ឋានចិញ្ចឹមត្រី
- កសិកម្មចិរភាពនៅក្នុងទីក្រុង
- ការរកទីផ្សារសម្រាប់ផលិតផលកសិកម្ម
- សាលារៀនស្រែចម្ការ
នៅពេលខ្វះដី កសិករខ្លះកាប់ដើមឈើដើម្បីដាំដំណាំ។ ប៉ុន្តែការដាំដើមឈើជាមួយដំណាំ(កសិរុក្ខសាស្ត្រ) អាចធ្វើឲ្យដីចម្ការកាន់តែមានផលិតភាព និងផ្តល់ដំណាំខុសៗគ្នាបន្ថែមទៀត។
កសិរុក្ខសាស្ត្រទាមទារការប្រុងប្រយ័ត្នក្នុងការជ្រើសរើសដើមឈើ និងក្នុងការដាំវានៅកន្លែងដែលមានប្រយោជន៍បំផុត។ កសិករខ្លះធ្វើតាមគោលការណ៍ទាំងនេះ ៖
- ដើមឈើមិនគួរប្រជែងជាមួយដំណាំក្នុងការប្រើប្រាស់ទឹក ពន្លឺថ្ងៃ ឬចន្លោះទំនេរទេ។
- ដើមឈើនីមួយៗគួរផ្តល់ប្រយោជន៍ច្រើនមុខ ដូចជាអាហារ ចំណីគោក្របី ឱសថ ម្លប់ ឧស ស្បូវ ឬឈើ។

ការដាំដើមឈើនិងគុម្ពោតជាជួរវ័ណ្ឌវង់ នៅលើចំណោត ជួយសន្សំសំចៃដីនិងទឹក។
ដើមឈើដែលដាំឆ្ងាយៗពីគ្នានៅជុំវិញកសិដ្ឋាន អាចផ្តល់ជាឈើ ផ្លែឈើ ចំណីគោក្របី និងផលិតផលដទៃទៀត ខណៈដែលអនុញ្ញាតឲ្យពន្លឺថ្ងៃចូលដល់ដំណាំ។
ដើមឈើដែលដាំជាជួរ ក្បែរដំណាំឬដីវាលស្មៅ នៅផ្នែកដែលមានខ្យល់ខ្លាំង អាចផ្តល់ការការពារពីខ្យល់។
ដើមឈើនៅវាលស្មៅ ផ្តល់ជាម្លប់ ចំណីគោក្របី និងជម្រកសត្វស្លាបនិងសត្វល្អិតមានប្រយោជន៍ដែលស៊ីសត្វល្អិតចង្រៃ។
ការដាំដើមឈើដែលលូតលាស់មានកម្ពស់ខុសៗគ្នា ដូចជាកាហ្វេ ដូង និងកាកាវ បង្កើនភាពចម្រុះនៃដំណាំ។
ដាំដំណាំដែលត្រូវការពន្លឺថ្ងៃច្រើន នៅក្បែរដើមឈើដែលនៅតូចមិនទាន់បាំងម្លប់លើដំណាំ។ ការដាំដំណាំជាថ្មីមួយឆ្នាំម្តង អាចឲ្យយើងប្រមូលផលទាំងដំណាំនិងដើមឈើរៀងរាល់ឆ្នាំ។