Hesperian Health Guides
ការការពារដីពីសំណឹក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > ការការពារដីពីសំណឹក
នៅក្នុងជំពូកនេ:
- ១៥. កសិកម្មប្រកបដោយចិរភាព
- កសិកម្មដើម្បីសុខភាពនិងជីវិតប្រសើរ
- ការកែលម្អដី
- ការការពារដីពីសំណឹក
- របាំងវ័ណ្ឌវង់
- ប្រើប្រាស់ទឹកឲ្យមានប្រយោជន៍បំផុត
- ការគ្រប់គ្រងសត្វល្អិត និងជំងឺរុក្ខជាតិ
- ជំងឺរុក្ខជាតិ
- ការដាំដើមឈើនិងដំណាំជាមួយគ្នា
- ការសន្សំគ្រាប់ពូជ
- ការរក្សាទុកអាហារប្រកបដោយសុវត្ថិភាព
- ការចិញ្ចឹមសត្វ
- កសិដ្ឋានចិញ្ចឹមត្រី
- កសិកម្មចិរភាពនៅក្នុងទីក្រុង
- ការរកទីផ្សារសម្រាប់ផលិតផលកសិកម្ម
- សាលារៀនស្រែចម្ការ
![]() |
![]() នៅពេលទឹកភ្លៀងធ្លាក់លើដីវាល វាក៏ធ្វើឲ្យដាច់ដី។ |
ការមិនបានការពារដី ខ្យល់និងទឹកអាចធ្វើឲ្យដីសឹក ឬបំផ្លាញស្រទាប់ដីស្តើងៗខាងលើ និងក៏អាចធ្វើឲ្យដីបាត់បង់ជាតិទឹកដែរ។ ដីដែលនៅសល់ច្រើនតែហាប់ណែន ខ្វះសារធាតុចិញ្ចឹម និងមិនល្អសម្រាប់ការដាំដុះ។ ការបង្ការសំណឹកដី និងអភិរក្សដីនិងទឹក គឺជាការងារដ៏សំខាន់បំផុតរបស់កសិករ។
តើទឹកភ្លៀងបានធ្វើអ្វីខ្លះមកលើដីវាល
![]() |
![]() |
ពេលវេលា ៖ ១៥នាទី
សម្ភារៈ ៖ ក្រដាសឬក្រណាត់ស្អាត២ផ្ទាំង ប្រដាប់ចាក់ទឹក ឬកំប៉ុងចាស់ដែលចោះរន្ធតូចៗនៅបាតវាដើម្បីឲ្យវាបាចសាចទឹកចេញដូចទឹកភ្លៀង
- ១. ជួបជុំគ្នានៅលើដីមួយកន្លែងដែលគ្មានរុក្ខជាតិ ឬរុក្ខជាតិរំខាន គឺដីវាលទទេរ។
- ២. ក្រាលក្រដាសឬក្រណាត់ស្អាត១ផ្ទាំងនៅលើដី។ ចាក់ទឹកឲ្យសាចដូចទឹកភ្លៀង នៅលើដីក្បែរក្រដាសឬក្រណាត់។
- ៣. មើលថាតើកំទេចភក់ដែលខ្ទាតមកលើក្រដាសឬក្រណាត់ មានច្រើនប៉ុនណា នៅពេលទឹកខ្ទាតពីដីមក។ វាកើតឡើងនៅពេលទឹកភ្លៀងធ្លាក់លើដីវាល។ ដីវាលមិនអាចទប់ទឹកភ្លៀងបានទេ ហើយនឹងហូរដាច់។
- ៤ . ធ្វើដូចគ្នាឡើងវិញដោយប្រើក្រដាសឬក្រណាត់មួយផ្ទាំងទៀតនៅលើដីកន្លែងផ្សេងដែលគ្របដណ្តប់ដោយស្មៅ, រុក្ខជាតិរំខាន, ឬកាកសំណល់រុក្ខជាតិ។ ក្រដាសឬក្រណាត់ទី២នេះគួរមានខ្ទាតភក់តិចជាងមុន ព្រោះរុក្ខជាតិទប់ទឹកភ្លៀង និងជួយឲ្យទឹកជ្រាបចូលក្នុងដី។
- ៥ . ដឹកនាំការពិភាក្សាជាក្រុម អំពីអ្វីដែលបានកើតឡើង និងអំពីសារសំខាន់នៃការរក្សាគម្របដី។
អ្នកអាចធ្វើតាមសកម្មភាពនេះជាមួយនឹងដីនៅកសិដ្ឋាន ដើម្បីបង្ហាញថាកាកសំណល់រុក្ខជាតិការពារដីយ៉ាងដូចម្តេច។ ដាំដំណាំនៅលើដីមួយក្បាលតូច រួចគ្របដណ្តបដោយកាកសំណល់រុក្ខជាតិ។ ដាំដំណាំប្រភេទដូចគ្នាដដែលនៅលើដីមួយក្បាលទៀត ប៉ុន្តែមិនគ្របដោយកាកសំណល់រុក្ខជាតិ។ នៅពេលចប់រដូវដាំដុះ ចូរប្រៀបធៀបលទ្ធផលរបស់ដីទាំង២ក្បាលនេះ។