Hesperian Health Guides

ការរក្សាទុកអាហារប្រកបដោយសុវត្ថិភាព

នៅក្នុងជំពូកនេ:

សោកនាដកម្មមួយសម្រាប់សហគមន៍ផលិតអាហារ គឺថាអាហារយ៉ាងច្រើនបានខូចដោយសារអាកាសធាតុ សត្វល្អិតចង្រៃ ឬមូលហេតុដទៃទៀត។ ការរក្សាទុកអាហារឲ្យមានសុវត្ថិភាព គឺមានសារសំខាន់ដូចគ្នានឹងសមត្ថភាពក្នុងការផលិតអាហារដែរ។

ការពារពីសត្វល្អិតនូវធញ្ញជាតិដែលបានរក្សាទុក

បន្ទាប់ពីប្រមូលផលរួច ធញ្ញជាតិយ៉ាងច្រើនត្រូវបានបាត់បង់ដោយសារពពួកសត្វកកេរ សត្វល្អិតចង្រៃ ឬរលួយ។ ដើម្បីការពារធញ្ញជាតិនៅក្នុងកន្លែងរក្សាទុក ៖

  • សម្ងួតនិងរក្សាទុកធញ្ញជាតិភ្លាមៗបន្ទាប់ពីប្រមូលផលរួច ដើម្បីចៀសវាងការបាត់បង់នៅក្នុងស្រែចម្ការ។ ធញ្ញជាតិដែលស្ងួតល្អ គួរតែទន់ល្មមដែលអាចខាំបំបែកបាន និងស្ងួតល្មមដែលអាចឮសំឡេងបែករបស់វាយ៉ាងច្បាស់។
  • រក្សាទុកធញ្ញជាតិដែលស្ងួតនៅក្នុងធុងដែលស្អាតនិងបិទជិតល្អ នៅក្នុងកន្លែងដែលបានការពារពីសំណើមនិងសត្វល្អិត។
  • ដុតផ្សែងបង្ហុយលើធញ្ញជាតិមុននឹងរក្សាទុក ដើម្បីសម្លាប់សត្វល្អិត។
  • ដេញសត្វល្អិត(ប៉ុន្តែមិនមែនសត្វកកេរ)ឲ្យឆ្ងាយដោយប្រើផេះ និងរុក្ខជាតិក្លិនខ្លាំងដូចជាម្ទេសជាដើម។ (ប្រសិនបើធញ្ញជាតិបានជាប់ជាមួយសត្វល្អិតទៅហើយ នោះការការពារនេះនឹងគ្មានប្រសិទ្ធភាពទេ)។ ហាលសម្ងួតគ្រាប់ម្ទេសឬរុក្ខជាតិក្លិនខ្លាំងដទៃទៀត រួចកិនឲ្យម៉ត់ជាម្សៅ។ លាយម្សៅ១ក្តាប់ដៃ ជាមួយធញ្ញជាតិឬសណ្តែក១គីឡូក្រាម ដើម្បីការពារមិនឲ្យសត្វល្អិតចូល។ ត្រូវប្រយ័ត្នកុំស្រូបម្សៅនេះចូល។ អ្នកនឹងត្រូវការពេលវេលាក្នុងការលាងសម្អាតធញ្ញជាតិនេះមុននឹងបរិភោគ ប៉ុន្តែអ្នកនឹងមានធញ្ញជាតិច្រើនសម្រាប់បរិភោគ។
Illustration of the below: a thatched grain storage container on legs.
សត្វកកេរនៅឆ្ងាយពីកន្លែងវាលចំហរ។ សម្អាតរុក្ខជាតិរំខាន និងដំណាំគ្របដណ្តប់ដទៃទៀត។ សត្វកកេរចូលចិត្តកាកសំណល់អាហារ និងកន្លែងការពារងងឹតៗ ដែលវាអាចសម្ងំរស់នៅបាន។ ត្រូវយករបស់ទាំងនេះចេញពីកន្លែងរក្សាទុកអាហារ។
សត្វកកេរអាចលោតបាន។ ធ្វើប្រដាប់រក្សាទុកធញ្ញជាតិឲ្យនៅខ្ពស់ផុតពីដី។
សត្វកកេរអាចប្រជ្រៀតចូលតាមប្រហោងតូច។ គ្របប្រដាប់រក្សាទុកធញ្ញជាតិឲ្យជិតជានិច្ច ហើយជួសជុលប្រហោងភ្លាម។
សត្វល្អិតអាចតោងឡើង។ យកអ្វីៗដែលប៉ះនឹងប្រដាប់រក្សាទុកធញ្ញជាតិចេញ រួចដាក់ប្រឡៅនៅជុំវិញជើងរបស់វា។
សត្វកកេរមានការភ័យខ្លាច សត្វឆ្កែ និងឆ្មារ ដូច្នេះត្រូវឲ្យមានសត្វទាំងនេះនៅម្តុំកន្លែងរក្សាទុកធញ្ញជាតិ។
ប្រឡៅ
ប្រដាប់រក្សាទុកធញ្ញជាតិ ការពារមិនឲ្យសត្វកកេរចូល ដូចជាកណ្តុរ និងកំប្រុក។

ការរក្សាទុកផ្លែឈើ បន្លែ សាច់ និងទឹកដោះគោ

A home with maize drying on the roof.
កម្តៅថ្ងៃ និងកម្តៅពីការចម្អិន នឹងសម្ងួតពោតដែលរាយនៅលើដំបូល។

ផ្លែឈើ បន្លែ សាច់ និងទឹកដោះគោ សុទ្ធតែមានសំណើមយ៉ាងច្រើន។ បាក់តេរីនិងមេរោគផ្សិតដែលធ្វើឲ្យអាហាររលួយ ត្រូវការសំណើម។ ការទុកអាហារឲ្យត្រជាក់ឬកក នឹងបន្ថយដំណើរការរលួយ។ នៅពេលគ្មានវិធីរក្សាទុកអាហារឲ្យត្រជាក់ទេ យើងនៅតែអាចថែរក្សាវាដោយ ៖

  • ការសម្ងួត។ យើងអាចសម្ងួតអាហារនៅក្រោមកម្តៅថ្ងៃ, នៅក្នុងឆ្នាំងកម្តៅដែលបើកភ្លើងទាបបំផុត, ឬដាក់វាចូលក្នុងអំបិល។ ប្រសិនបើដាក់ឆ្ងាយពីសត្វល្អិតនិងសំណើម អាហារស្ងួតអាចរក្សាទុកបានយូរអង្វែង។
  • ការដុតផ្សែង។ អាហារដែលដាក់លើភ្លៀងមានផ្សែង នឹងអាចថែរក្សាបានដោយសារវាបានស្ងួតដោយភ្លើង និងដោយសារផ្សែង។ ជាញឹកញាប់គេថែរក្សាសាច់ដោយការដុតផ្សែង។
  • ការដំឡើងមេ។ ការដំឡើងមេ ក៏ដូចជាការរលួយដែរ គឺជាដំណើរការមួយដែលអនុញ្ញាតឲ្យបាក់តេរីនិងមេរោគផ្សិត ផ្លាស់ប្តូរអាហារ។ ប៉ុន្តែខុសពីការរលួយ ការដំឡើងមេអនុញ្ញាតឲ្យបាក់តេរីនិងមេរោគផ្សិតតែមួយចំនួនប៉ុណ្ណោះ អាចលូតលាស់បាន។ ្រហ្វូម៉ា និងប្រភេទខ្លះនៃនំបុ័ងជូរ គឺជាអាហារដំឡើងមេ។ អាហារដំឡើងមេ អាចមានសារធាតុចិញ្ចឹមបន្ថែម និងងាយរំលាយ។
  • ការធ្វើជ្រក់ និងទុកក្នុងក្រឡ។ ផ្លែឈើ បន្លែ និងសាច់ ត្រូវបានត្រាំក្នុងទឹកខ្មេះ ហើយទុកក្នុងក្រឡបិទជិត។ ភាពជូរនៃទឹកខ្មេះ បញ្ឈប់ការលូតលាស់នៃបាក់តេរីនិងមេរោគផ្សិត។ គេអាចចម្អិនផ្លែឈើនៅក្នុងស៊ីរ៉ូស្ករ រួចរក្សាទុកវានៅក្នុងក្រឡដែលបានស្ងោររួច។

ការរក្សាទុកដំណាំមានឫស

ដំណាំមានឫសអាចរក្សាទុកបានយូរប្រសិនបើយើងទុកវាក្នុងកន្លែងងងឹត ស្ងួតល្មម ត្រជាក់ និងផុតពីសត្វល្អិតចង្រៃ។ ការរាយដំណាំមានឫសនៅលើចំបើងឬអាចម៍រណាដើម្បីកុំឲ្យវាប៉ះគ្នា នឹងធ្វើឲ្យវានៅថ្មីស្រស់។


វិធីបង្កើតប្រដាប់រក្សាទុកអាហារក្នុងសីតុណ្ហភាពទាប

EHB Ch15 Page 306-2.png
ផើងដីឥដ្ឋពីរ ទំហំខុសគ្នា, ផើងតូចដាក់ខាងក្នុងផើងធំ។
អាហារឬភេសជ្ជៈដាក់នៅខាងក្នុងផើងតូច រួចគ្របដោយក្រណាត់សើម។
ចន្លោះរវាងផើងទាំង២ត្រូវបានចាក់ខ្សាច់សើមចូល ហើយត្រូវបានរក្សាសំណើមជានិច្ច។
ប្រដាប់រក្សាទុកអាហារក្នុងសីតុណ្ហភាពទាប បែបធម្មជាតិនេះ មានប្រសិទ្ធភាពបំផុតនៅក្នុងបរិយាកាសក្តៅស្ងួត។
គ្រូបង្រៀនជនជាតិនីហ្សេរីយ៉ាម្នាក់ដែលមានឈ្មោះថា ម៉ូហាមេត បាអាបា បានបង្កើតមធ្យោបាយមួយហៅថា "ផើងក្នុងផើង" ដើម្បីរក្សាទុកអាហារនៅតំបន់ដែលគ្មានអគ្គិសនី។

ដាក់ផើងក្នុងផើង នៅកន្លែងវាលទំនេរ។ នៅពេលខ្យល់ស្ងួតព័ទ្ធជុំវិញវា ទឹកនៅក្នុងខ្សាច់ក៏ឆ្លងកាត់ផ្ទៃខាងក្រៅនៃផើងធំ ធ្វើឲ្យវានៅត្រជាក់ជានិច្ច។ នៅពេលទឹកឆ្លងកាត់ខ្សាច់ ផើងតូចខាងក្នុងបានចុះត្រជាក់ ហើយបំផ្លាញមេរោគគ្រោះថ្នាក់នានា និងថែរក្សាអាហារនៅផើងតូច។ ការថែទាំតែមួយគត់គឺត្រូវលាងសម្អាតនិងប្តូរខ្សាច់ឲ្យបានញឹកញាប់។