Hesperian Health Guides
ជំងឺទ្រីកូម៉ូណាស់ (Trich)
ជំងឺទ្រីកូម៉ូណាស់គឺជាការបង្ករោគដែលបណ្តាលមកពីប៉ារ៉ាស៊ីតមួយ។ ចំពោះស្ត្រី វាធ្វើឲ្យពិបាកក្នុងខ្លួននិងរមាស់យ៉ាងខ្លាំង។ ជាទូទៅ បុរសមិនមានរោគសញ្ញាអ្វីទេ។ ប្រសិនបើការបង្ករោគមាននៅខាងលិង្គ វាអាចឆ្លងទៅស្ត្រីក្នុងពេលរួមភេទដោយមិនប្រើស្រោមអនាម័យ។
ជំងឺទ្រីកូម៉ូណាស់ មិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែវាអាចធ្វើឱ្យរមាស់ទ្វារមាសដែលធ្វើឲ្យស្ត្រីងាយឆ្លងជំងឺកាមរោគផ្សេងទៀត រួមទាំងមេរោគអេដស៍។
រោគសញ្ញា
- ធ្លាក់សពណ៌ប្រផេះ លឿង ឬបៃតង
- ធ្លាក់សក្លិនអាក្រក់
- ទ្វារមាសឡើងក្រហមនិងរមាស់
- ឈឺចាប់ឬក្រហាយនៅពេលនោម
ការព្យាបាល
លេបថ្នាំ metronidazole ឬ tinidazole។ ស្ត្រីមានផ្ទៃពោះមិនគួរលេបថ្នាំ tinidazole នោះទេ។
ព្យាបាលដៃគូរបស់គាត់ ដោយប្រើថ្នាំដូចគ្នា។ ដើម្បីឱ្យមានអារម្មណ៍ធូរស្រាល សូមអង្គុយក្នុងចានដែកដែលមានទឹកស្អាតក្តៅឧណ្ហៗ រយៈពេល ១៥នាទី ឱ្យបានញឹកញាប់បំផុត។ បែបនេះជួយបន្ថយការឈឺចាប់នៅប្រដាប់ភេទ ហើយវានឹងបង្កើនល្បឿននៃការសះស្បើយ។ ជៀសវាងការរួមភេទ រហូតទាល់តែអ្នកនិងដៃគូរបស់អ្នក បានបញ្ចប់ការព្យាបាល ហើយរោគសញ្ញាបានបាត់អស់។
ព្យាបាលដៃគូរបស់គាត់ ដោយប្រើថ្នាំដូចគ្នា។
ដើម្បីឱ្យមានអារម្មណ៍ធូរស្រាល សូមអង្គុយក្នុងចានដែកដែលមានទឹកស្អាតក្តៅឧណ្ហៗ រយៈពេល ១៥នាទី ឱ្យបានញឹកញាប់បំផុត។ បែបនេះជួយបន្ថយការឈឺចាប់នៅប្រដាប់ភេទ ហើយវានឹងបង្កើនល្បឿននៃការសះស្បើយ។ ជៀសវាងការរួមភេទ រហូតទាល់តែអ្នកនិងដៃគូរបស់អ្នក បានបញ្ចប់ការព្យាបាល ហើយរោគសញ្ញាបានបាត់អស់។