Hesperian Health Guides
ជំងឺសិរមាន់
ជំងឺសិរមាន់ បង្កឡើងដោយមេរោគ។ សិរមាន់នៅលើប្រដាប់ភេទ មានសភាពទន់ជាងសិរមាន់នៅលើផ្នែកផ្សេងទៀតនៃរាងកាយ ហើយជាទូទៅវាមានច្រើន។ សិរមាន់ក៏អាចមាននៅក្នុងទ្វារមាស ឬខាងក្រោមស្បែកដែលគ្របចុងលិង្គផងដែរ ហើយមិនដឹងខ្លួនទេ។ ទោះបីសិរមាន់អាចនឹងបាត់ទៅវិញមែន ជាទូទៅវាកាន់តែធ្ងន់ធ្ងរទៅ ហើយគួរតែព្យាបាលវា។ ដោយសារតែជំងឺសិរមាន់ អាចមើលទៅដូចនឹងរោគសញ្ញាដំបូងនៃជំងឺស្វាយដែរ ដូច្នេះសូមធ្វើតេស្ត៍រកជំងឺស្វាយ មុននឹងព្យាបាលជំងឺសិរមាន់, ហើយបើវាជាជំងឺស្វាយមែន ត្រូវព្យាបាលជាបន្ទាន់។
សិរមាន់ លូតលាស់លឿននៅពេលមានផ្ទៃពោះ និងអាចហូរឈាមក្នុងពេលសម្រាលកូន ដែលវាអាចឆ្លងទៅទារក។ ស្ត្រីមានផ្ទៃពោះដែលមានជំងឺសិរមាន់ គួរពិគ្រោះជាមួយបុគ្គលិកសុខាភិបាល ដើម្បីមើលថាតើគាត់គួរតែសម្រាលកូននៅមន្ទីរពេទ្យដោយការវះកាត់ដែរឬទេ ។
រោគសញ្ញា | |
| |
ការព្យាបាល
ជាទូទៅ គេចាំបាច់ផ្តល់ការព្យាបាលជាច្រើន ក្នុងមួយសប្តាហ៍ម្តង។ តាមធម្មតា បុគ្គលិកសុខាភិបាលអនុវត្តការព្យាបាលលើកទី១ ហើយអាចនឹងបង្ហាញអ្នកពីរបៀបព្យាបាលនៅផ្ទះ ឬឲ្យ ត្រឡប់មកព្យាបាលវិញ។ ថ្នាំពេទ្យរួមមាន trichloroacetic acid (TCA), bichloracetic acid (BCA), ឬ podofilox។
ការបង្ការ
ចូរពាក់ស្រោមអនាម័យក្នុងពេលរួមភេទ ប្រសិនបើអ្នក ឬដៃគូរបស់អ្នក មានជំងឺសិរមាន់ ឬជៀសវាងការរួមភេទរហូតបាត់សិរមាន់អស់។ វ៉ាក់សាំងដែលបង្ការវីរុស Human Papilloma Virus (HPV) អាចជួយបង្ការជំងឺសិរមាន់ដែរ។