Hesperian Health Guides

ការមានផ្ទៃពោះ និងជំងឺកាមរោគ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

NWTND sti Page 20-1.png

ពេលដែលស្ត្រីមានផ្ទៃពោះ មានជំងឺកាមរោគ ទារករបស់គាត់អាចប្រឈមនឹងជំងឺតាមរយៈឈាមម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ, អំឡុងពេលកើត, នៅពេលពួកគេឆ្លងកាត់តាមទ្វារមាស, ឬនៅក្នុងទឹកដោះ។

ជំងឺកាមរោគដែលមិនបានព្យាបាល ឬមិនអាចគ្រប់គ្រងបាន អាចប៉ះពាល់ទាំងស្ត្រីនិងទារក។ ទារកអាចនឹងកើតមិនគ្រប់ខែ ឬកើតមកមានមាឌតូចខ្លាំង ហើយអាចកើតមកមានជំងឺ ឬឈឺនៅពេលក្រោយ។ ការធ្វើតេស្ត៍ជំងឺកាមរោគ អាចឱ្យអ្នកដឹងច្បាស់ថា គ្មានអ្វីដែលគួរព្រួយបារម្ភ ឬវានឹងជួយឲ្យអ្នកទទួលបានការព្យាបាលដ៏ត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ ឬពេលសម្រាល។ ការព្យាបាលអាចឲ្យម្តាយនិងកូនជាសះស្បើយ ហើយព្យាបាលប្តីរបស់ស្ត្រីផងដែរ។

ជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា អាចឆ្លងទៅទារកក្នុងអំឡុងពេលសម្រាល ហើយអាចបណ្តាលឱ្យមានជំងឺភ្នែក, ងងឹតភ្នែក ឬបញ្ហាសួតធ្ងន់ធ្ងរ។ ដើម្បីបងា្ករជំងឺភ្នែក និងងងឹតភ្នែក ត្រូវដាក់ក្រមួនភ្នែក erythromycin ក្នុងភ្នែករបស់ទារកភ្លាមៗបន្ទាប់ពីកើត (សូមមើលជំពូក ទារកទើបនឹងកើត និងការបំបៅដោះកូន).

ជំងឺស្វាយ

ជំងឺស្វាយអាចឆ្លងទៅទារកនៅក្នុងស្បូន ហើយធ្វើឱ្យទារកកើតមិនគ្រប់ខែ មានពិការភាព ឬស្លាប់។ ត្រូវធ្វើតេស្ត៍និងព្យាបាលក្នុងអំឡុងពេលមានផ្ទៃពោះ។

ជំងឺពងបែកនៅប្រដាប់ភេទ

ជំងឺពងបែកនៅប្រដាប់ភេទ អាចឆ្លងទៅទារកក្នុងអំឡុងពេលកើត ប្រសិនបើម្តាយមានដំនៅលើប្រដាប់ភេទ។ ប្រសិនបើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗថាមានជំងឺពងបែកលើប្រដាប់ភេទ ឬមានដំបៅ ល្អបំផុតគួរសម្រាលកូននៅមន្ទីរពេទ្យ។ ពួកគេអាចនឹងបង្កើតទារកដោយវះកាត់ រួចព្យាបាលទារកបន្ទាប់ពីសម្រាលរួច។

ស្ត្រីម្នាក់ដើរចូលគ្លីនិកសុខភាព

ជំងឺសិរមាន់

ជាធម្មតា ជំងឺសិរមាន់មិនឆ្លងទៅទារកទេ ប៉ុន្តែវាអាចរំខានដល់អ្នកក្នុងអំឡុងពេលមានផ្ទៃពោះ។ ព្យាបាលជំងឺសិរមាន់ ឬរង់ចាំសម្រាលកូនរួចទើបព្យាបាល។ ដោយសារសិរមាន់អាចហូរឈាមក្នុងពេលសម្រាលកូន សូមពិគ្រោះជាមួយបុគ្គលិកសុខាភិបាលអំពីជម្រើសរបស់អ្នកអំពីការសម្រាលកូននៅក្នុងមន្ទីរពេទ្យ។

ជំងឺរលាកថ្លើមប្រភេទ B

ស្ត្រីមានផ្ទៃពោះ អាចចម្លងជំងឺរលាកថ្លើមប្រភេទ B ទៅទារក។ ទារកនឹងត្រូវការវ៉ាក់សាំង HepB ភ្លាមបន្ទាប់ពីកើត និងការព្យាបាលផ្សេងៗទៀតដើម្បីបង្ការជំងឺរលាកថ្លើមប្រភេទ B ។

មេរោគអេដស៍

ការធ្វើតេស្ត៍រកមេរោគអេដស៍ក្នុងពេលមានផ្ទៃពោះ មានន័យថាអ្នកអាចទទួលបានថ្នាំសម្រាប់បង្ការកុំឲ្យឆ្លងរោគទៅទារក។ ថ្នាំព្យាបាលមេរោគអេដស៍ នឹងការពារទាំងម្តាយនិងទារក។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៨ មិថុនា ២០១៩