Hesperian Health Guides

មេរោគអេដស៍

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

មេរោគអេដស៍ (HIV: Human Immunodeficiency Virus) គឺជាជំងឺកាមរោគដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ តាមរយៈម្ជុលមិនស្អាត និងតាមរយៈការប៉ះពាល់ឈាមដែលមានមេរោគ។ មេរោគអេដស៍មិនឆ្លងតាមរយៈការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ដូចជាការចាប់ដៃ ឱប ឬថើប, តាមរយៈការរស់នៅ លេង, ឬតាមការបរិភោគអាហារជាមួយគ្នា, ឬតាមការដេកក្បែរគ្នានោះទេ។ ម៉្យាងទៀត វាមិនឆ្លងតាមអាហារ ទឹក សត្វល្អិត កៅអីបង្គន់ ឬកែវផងដែរ។ ទោះបីជាមនុស្សមួយចំនួនគិតថា មេរោគអេដស៍ និងជំងឺអេដស៍ គឺដូចគ្នាក៏ដោយ ប៉ុន្តែជំងឺអេដស៍គឺជាជំងឺដែលវិវឌ្ឍន៍នៅពេលចុងក្រោយ គឺបន្ទាប់ពីមនុស្សម្នាក់បានឆ្លងមេរោគអេដស៍ មួយរយៈពេលដោយមិនបានទទួលការព្យាបាល។

មេរោគអេដស៍មិនមានរោគសញ្ញាណាមួយទេនៅពេលដំបូង។ មនុស្សដែលមើលទៅហាក់ដូចជាមានសុខភាពល្អទាំងស្រុងក៏ដោយ ក៏អាចនឹងមានមេរោគអេដស៍ ហើយអាចចម្លងវាបានដែរ។ វាអាចនឹងមានពេលរាប់ឆ្នាំ ទើបរោគសញ្ញាដំបូងនៃជំងឺនេះ លេចឡើង។ មធ្យោបាយតែមួយគត់ដើម្បីប្រាកដថាតើអ្នកមានផ្ទុកមេរោគអេដស៍ឬអត់ គឺត្រូវធ្វើតេស្ត៍មេរោគអេដស៍។ ការធ្វើតេស្ត៍ អាចរកបាននៅមណ្ឌលសុខភាពជាច្រើន ក្នុងតម្លៃទាប ឬឥតគិតថ្លៃតែម្តង។

ការព្យាបាលមេរោគអេដស៍/ជំងឺអេដស៍ (ដោយឱសថប្រឆាំងនឹងមេរោគអេដស៍) ឥឡូវនេះមានផ្តល់ជូននៅជាច្រើនកន្លែង ហើយមានផលប៉ះពាល់តិចតួចផងដែរ។ ទោះបីជាវាមិនអាចព្យាបាលឲ្យជាសះស្បើយក៏ដោយ អ្នកដែលប្រើថ្នាំមេរោគអេដស៍ នឹងមិនវិវឌ្ឍន៍ទៅជាជំងឺអេដស៍ឡើយ ប៉ុន្តែនឹងនៅតែមានសុខភាពល្អ ហើយអាចរស់នៅជាធម្មតា និងមានអាយុវវែង។ ថ្នាំនេះកំហិតមេរោគនៅក្នុងខ្លួន ដូច្នេះវាជួយបង្ការមិនឲ្យមេរោគអេដស៍ឆ្លងទៅអ្នកដទៃផងដែរ។

ប្រសិនបើអ្នកគិតថាអ្នកអាចនឹងមានមេរោគអេដស៍ សូមធ្វើតេស្ត៍ដើម្បីឲ្យអ្នកអាចចាប់ផ្តើមការព្យាបាលយ៉ាងឆាប់បំផុត។ សម្រាប់ព័ត៌មានបន្ថែមអំពីមេរោគអេដស៍ សូមមើលជំពូក មេរោគអេដស៍ និងជំងឺអេដស៍ (កំពុងសរសេរ)


បុគ្គលិកសុខាភិបាល ៥នាក់ពាក់អាវដែលសរសេរថា "រស់នៅជាមួយមេរោគអេដស៍ ដោយភាពវិជ្ជមាន”
ការបញ្ចប់នៃមេរោគអេដស៍ នឹងកើតមានឡើង នៅពេលដែលអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវបានព្យាបាលដូចគ្នា ហើយថ្នាំមេរោគអេដស៍ អាចរកបានសម្រាប់មនុស្សគ្រប់គ្នា។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៨ មិថុនា ២០១៩