Hesperian Health Guides

ជំងឺរលាកទ្វារមាសដោយបាក់តេរី

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ជំងឺរលាកទ្វារមាសដោយបាក់តេរី គឺជាការបង្ករោគដោយបាក់តេរីនៅក្នុងទ្វារមាស។ សាប៊ូ ទឹកអប់ ឬគ្រឿងក្រអូប ដែលដាក់ទៅក្នុងទ្វារមាស អាចធ្វើឲ្យងាយមានជំងឺរលាកទ្វារមាសដោយបាក់តេរី។ ប្រសិនបើការរួមភេទ ធ្វើឲ្យរមាស់ទ្វារមាស នោះវាកាន់តែងាយមានជំងឺរលាកទ្វារមាសដោយបាក់តេរី។ ជាធម្មតាវាមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែវាអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះ កើតកូនមិនគ្រប់ខែ ឬកូនឆ្លងរោគបន្ទាប់ពីកើត។

a woman putting medicine into her vagina
ចូរពិនិត្យមើលថ្នាំពេទ្យ ថាតើវាសម្រាប់លេប ឬសម្រាប់ដាក់ទៅក្នុងទ្វារមាស។
រោគសញ្ញា
  • ធ្លាក់សច្រើនខុសធម្មតា
  • មានក្លិនអាក្រក់ដូចត្រី ចេញពីទ្វារមាស ជាពិសេសបន្ទាប់ពីរួមភេទរួច
  • រមាស់តិចៗ
ការព្យាបាល

ប្រើថ្នាំណាមួយក្នុងនេះ ៖ metronidazole ជាថ្នាំលេប ឬស៊កចូលទ្វារមាស, tinidazole ជាថ្នាំលេប, ឬ clindamycin ជាថ្នាំលេប ឬស៊កចូលទ្វារមាស។ បើជាស្ត្រីមានផ្ទៃពោះ ចូរប្រើថ្នាំលេប metronidazole ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៨ មិថុនា ២០១៩